PSG សន្យាធ្វើរឿងពិសេសមួយ សម្រាប់ Mbappe ឲ្យតែរូបគេព្រមបន្តស្នាក់នៅក្លិបតទៀត

ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ នឹងរៀបចំផ្តល់ឲ្យខ្សែប្រយុទ្ធ Kylian Mbappe ក្លាយជាកីឡាករ ដែលអាចរកចំណូលបានច្រើនជាងគេរបស់ក្លឹប ដោយនាំមុខទាំង កីឡាករ Lionel Messi និង Neymar ដើម្បីទាក់ចិត្តរូបគេឲ្យស្នាក់នៅក្លិបបន្តទៀត ។

Kylian Mbappe

ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតមួយ បន្ទាប់ពីផ្ទេរមកកក្លិប PSG ពីក្រុម Monaco ក្នុងឆ្នាំ ២០១៨ ប៉ុន្តែទោះជាយ៉ាងណា អនាគតរបស់គេបច្ចុប្បន្ន ហាក់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ ដោយសារតែកុងត្រាកាន់តែខិតជិតផុតកំណត់ទៅហើយ ។

Kylian Mbappe

ដោយឡែក ក្លិប Real Madrid ត្រូវ​បាន​គេយល់ថា ជាគោលដៅដ៏ធំមួយសម្រាប់ Mbappe ដោយពួកគេនឹងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំង ដោយគ្មានតម្លៃខ្លួន នៅក្នុងទីផ្សាររដូវក្តៅខាងមុខ ប៉ុន្តែយ៉ាងណាក្លិប PSG នឹងមិន​ព្រម​បោះបង់​ក្តី​សង្ឃឹម​របស់ពួកគេ ក្នុង​ការ​បញ្ចុះ​បញ្ចូលឲ្យ Mbappe ស្នាក់នៅបន្តឡើយ ។

Kylian Mbappe

ហើយថ្មីៗនេះ យោងតាមសារព័ត៌មាន ABC របស់អេស្ប៉ាញ​ បានអះអាងថា ក្រុមកំពូលតារាង Ligue 1 មួយនេះ ត្រៀមផ្តល់ជូន Mbappe នូវកិច្ចសន្យាថ្មីមួយ ដែលអាចរកកម្រៃបានចច្រើនជាងកីឡាករណាៗទាំងអស់ក្នុងក្រុម ហើយកិច្ចព្រមព្រៀងមួយនេះដែរ ត្រូវបានគេរាយការណ៍ថានឹងមានចំនួនប្រាក់ឈ្នួលលើស Messi និង Neymar ដែលជាកីឡាករមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំងទៀតផង ៕

ប្រភព: Sportsmole