Juventus ចេញមុខបញ្ជាក់ច្បាស់ៗថា មិនចង់បានកីឡាករ Man Utd រូបនេះ មកចូលរួមក្រុមខ្លួនឡើយ

នាយកក្លឹប Juventus លោក Maurizio Arrivabene បានចេញមុខច្រានចោល ជុំវិញឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United ។

Maurizio Arrivabene

ជាក់ស្តែង គ្រូបង្វឹកបណ្ដោះអាសន្នរបស់ United លោក Ralf Rangnick បានបង្ហាញកាលពីខែមុនថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានស្នើសុំចាកចេញពីក្លឹប បន្ទាប់ពីមិនសូវទទួលបានឱកាសលេងទៀងទាត់ ។

Anthony Martial

ដោយឡែក Juventus ត្រូវបានគេជឿថាជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើនទៀត ដូចជា Barcelona, Sevilla, Newcastle United និង Tottenham Hotspur ដែលបានបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករសញ្ជាតិបារាំង ។

តែទោះបីជាយ៉ាងណាក៏ដោយ លោក Arrivabene បានប្រាប់ទៅកាន់អ្នកកាសែត Fabrizio Romano ថា “វាមិនអាចទៅរួចទេ” សម្រាប់ក្រុម Juve ក្នុងការចំណាយប្រាក់កម្ចី គួបផ្សំជាមួយប្រាក់ខែពេញរបស់  Martial ដើម្បីនាំយករូបគេមកកាន់ក្លិបនោះ ។

Anthony Martial

លើសពីនេះ លោក Arrivabene បានបញ្ជាក់ទៀតថា ៖  “ជាមួយនឹងលក្ខខណ្ឌបច្ចុប្បន្ន វាមិនមែនជាកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបានសម្រាប់ពួកយើងនោះទេ។ ដោយពិចារណាលើចំនួនជាក់លាក់ ដូច្នេះយើងមិនមានការពិភាក្សាទៅលើកម្រិតខ្ពស់បែបនោះទេ យើងមិនរំពឹងថានឹងមានការបញ្ចុះតម្លៃណាមួយពី Man United សម្រាប់ Martial ឡើយ ” ៕

ប្រភព: Sportsmole