កីឡាករចាស់វស្សា Barcelona ម្នាក់ ស្នើសុំចា.កចេ.ញពីក្រុម តែត្រូវក្លឹបបដិសេ.ធ

កាលពីពេលថ្មីៗនេះ មាន​ដំណឹងល្ហៀងៗមកថា កីឡាករ Barcelona ម្នាក់ហាក់មាន​បំណងចង់ស្វែងរកទ្រនំថ្មី ខណៈរូបគេក៏កំពុងទទួលបានសំណើជាហូរហែ និងបាននិយាយជាមួយក្រុមម្ចាស់ដី Camp Nou រួចស្រេចក្នុងការចង់ផ្ទេរចេញ ហើយកីឡាកររូបនោះគឺ Neto។

Neto 

យ៉ាងណា បើទោះជាអ្នកចាំទីដៃទី ២ រូបនេះបង្ហាញការសម្រេចចិត្តយ៉ាងមោះមុតថា នឹងចា.កចេ.ញក៏ពិតមែន តែភាគីខាងក្រុមអាណាព្យាបាលហាក់គ្មានបំណងចង់បាត់បង់កីឡាករប្រេស៊ីលរូបនេះឡើយ ពោលគឺទ.ម្លាយថា Neto នឹងមិនផ្ទេរចេ.ញពីក្រុមដាច់ខាត រហូតដល់ចប់រដូវកាល។​

Marc-Andre ter Stegen

មូលហេតុដែល Barca សម្រេចចិត្តបែបនេះ គឺដោយសារពួកគេយល់ឃើញថា វត្តមានរបស់​ Neto គឺសំខាន់សម្រាប់ជំនួសដៃអ្នកចាំទី Marc-Andre ter Stegen ម្ដងម្កាល ប្រសិនបើកីឡាករអាល្លឺម៉ង់​មាន​របួស ឬក៏ត្រូវការពេលសម្រាកណាមួយ។

Neto

បញ្ជាក់​ដែរថា Neto មិនសូវបានបង្ហាញខ្លួនជាមួយ​ Barcelona ប៉ុន្មានឡើយ ជាក់ស្ដែងកាលពីបើករដូវកាល ២០២១/២២ អ្នកចាំទីប្រេស៊ីលបង្ហាញខ្លួនបាន ២ ប្រកួតគត់នៅក្នុងលីគ La Liga អំឡុងពេល ter Stegen មាន​របួសជង្គង់ តែចាប់ពីពេលនោះមកការប្រកួតនៅក្នុងលីគ លែងមានវត្តមានរបស់ Neto តែម្ដង៕

ប្រភព: Sportskeeda