អតីតកាលបើនិយាយដល់ឈ្មោះកីឡាករទទួលបានថ្លៃពលកម្មខ្ពស់ដាច់គេ ប្រចាំក្របខ័ណ្ឌកំពូលអ៊ីតាលី Serie A នោះគឺ ជា Cristiano Ronaldo បន្ទាប់មកអាចជា Romelu Lukaku តែគ្រប់យ៉ាងបានប្រែប្រួលអស់ហើយ បន្ទាប់ពីតារាឆ្នើមទាំងពីរផ្ទេរមកក្របខ័ណ្ឌអង់គ្លេស Premier League។
ចុះសព្វថ្ងៃ និយាយតែកីឡាករនៅឈរជើង អ្នកមានដឹងទេថា កីឡាកររូបណាខ្លះ ដែលទទួលបានថ្លៃពលកម្មខ្ពស់ជាងគេបង្អស់នៅ Serie A?
៥) Zlatan Ibrahimovic ក្លឹប AC Milan បានជាង ១៣៤ ០០០ អឺរ៉ូ/សប្តាហ៍
៤) Adrien Rabiot ក្លឹប Juventus បានជាង ១៣៤ ០០០ អឺរ៉ូ/សប្តាហ៍
៣) Aaron Ramsey ក្លឹប Juventus បានជាង ១៣៤ ៦០០ អឺរ៉ូ/សប្តាហ៍
២) Paulo Dybala ក្លឹបJuventusបានជាង ១៤០ ៣០០ អឺរ៉ូ/សប្តាហ៍
១) Matthijs de Ligt ក្លឹប Juventus បានជាង ១៥៣ ៨៤០ អឺរ៉ូ/សប្តាហ៍
ប្រភព៖ Sportskeeda