តារាឆ្នើមរបស់ R.Madrid មួយរូប ច្រានចោលសំណើកុងត្រា ២ ឆ្នាំ ដែលផ្តល់ជូនដោយ Man City

ខ្សែបម្រើឆ្នើម Luka Modric ត្រូវ​បាន​គេ​រាយការណ៍​ថា​ គ្មានបំណងចង់ដើរចេញពីក្រុម Real Madrid ឡើយ បន្ទាប់ពីបានបដិសេធឱកាស វិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ ជាមួយក្រុម Manchester City។

Luka Modric 

ជាក់ស្តែង ជាមួយនឹងកិច្ចសន្យា ដែលកំពុងជិតផុតកំណត់នៅទឹកដី Bernabeu កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ គឺមានសេរីភាពក្នុងការពិភាក្សាជាមួយក្លិបបរទេសផ្សេងទៀត ។

Luka Modric

ហើយថ្មីៗនេះ វាត្រូវបានគេរាយការណ៍ថា មានក្លិបមួយចំនួនននៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស រួមទាំង Man City បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើអតីតតារាឆ្នើមរបស់ក្រុម Tottenham Hotspur រូបនេះ ។

តែទោះបីជាយ៉ាងណាក៏ដោយ បើយោងតាម El Nacional បានអះអាងថា Modric បានធ្វើការច្រានចោលចំពោះឱកាសក្នុងយល់ព្រមលើកុងត្រារយ:ពេល ២ ដែលផ្តល់ជូនដោយក្រុម Man City ។

Luka Modric

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបន្ថែមទៀតថា កីឡាករសញ្ជាតិក្រូអាត នៅតែមានបំណងបន្តការស្នាក់នៅជាមួយក្រុម Los Blancos ទោះបីជាពួកគេមិនទាន់បង្ហាញចេតនាផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត សម្រាប់រូបគេក៏ដោយ ៕

ប្រភព: Sportsmole