“ខ្ញុំ​នឹង​សប្បាយ​ចិត្ត​បំផុត បើ​កីឡាករ Barcelona រូប​នេះ ផ្ទេរ​មក R.Madrid” – Sanchez

អតីត​កីឡាករ​ជើង​ចាស់​លោក David Sanchez បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ប្រសិន​ណា​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Barcelona គឺ Ousmane Dembele ព្រម​ផ្ទេរ​មក​ក្លឹប Real Madrid នោះ​គឺ​លោក​នឹង​រីករាយ​ចិត្ត​បំផុត។

ផ្អែក​តាម​ស្ថានភាព​ចុង​ក្រោយ Dembele ក៏​កំពុង​ត្រូវ​បាន​ក្លឹប Barcelona បង្ខំ​ឲ្យ​រក​ក្លឹប​ថ្មី មុន​ដំណាច់​ខែ​មករា ឆ្នាំ ២០២២ ខាង​មុខ។ ដ្បិត​ពេល​នេះ​មិន​ទាន់​ច្បាស់​ថា នឹង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ តែ​តាម​ការ​យល់​ឃើញ​របស់ Sanchez និយាយ៖ “ខ្ញុំ​ចង់​ឲ្យ Dembele គេ​ចាកចេញ រួច​ទៅ​ចូលរួម​នៅ Real Madrid”។

លោក​បន្ត៖ “ខ្ញុំ​អត់​ខ្វល់​ថា​ទី​ណា​ទេ សំខាន់​គេ​ចាកចេញ​ពី Barcelona ឲ្យ​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​ក៏​អត់​ខ្វល់​ដែល​គេ​នឹង​ត្រូវ​គ្រោង​ឈុត​ពណ៌​ស​ដែរ ផ្ទុយ​ទៅ​វិញ​មាន​តែ​រីករាយ​នឹង​ឃើញ​វត្តមាន​របស់​គេ​នៅ Real Madrid”៕

ប្រភព៖ AF