ធ្លាប់តែធ្វើឡើងចន្លោះខែកក្កដា តែសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលកាតាធ្វើជាម្ចាស់ផ្ទះ បានលើកពេល មកធ្វើនៅចន្លោះថ្ងៃទី ២១ វិច្ឆិកា ដល់ ១៨ ធ្នូវិញ។ ក្រុមទាំង ៣២ ជម្រុះចេញពីទ្វីបទាំង ៦ បានរកឃើញសរុប ១៣ ក្រុមហើយ ក្រោយឆ្លងកាត់ការប្រកួតវគ្គជម្រុះបឋមជាច្រើនខែមកនេះ។
ងាកមកក្នុងអត្ថបទនេះ Footballnow សុំធ្វើការបង្ហើបពីតម្លៃសំបុត្រទស្សនា នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២២ វិញម្តង ដោយឃើញថា មានការប្រែប្រួលតម្លៃឡើងខ្ពស់ជាងមុនខ្លាំង បើទោះបីស្ថិតក្នុងស្ថានភាពជំ.ងឺរាតត្បាត COVID-19 ក៏ដោយក្តី។
កំឡុងថ្ងៃបើកកម្មវិធី តម្លៃចន្លោះពី ៣០២ ទៅ ៦១៨ ដុល្លារ
វគ្គចែកពូល តម្លៃចន្លោះពី ៦៩ ទៅ ២២០ ដុល្លារ
វគ្គ ១៦ ក្រុម តម្លៃចន្លោះពី ៩៦ ទៅ ២៧៥ ដុល្លារ
វគ្គ ៨ ក្រុម តម្លៃចន្លោះពី ២០៦ ទៅ ៤២៦ ដុល្លារ
វគ្គ ៤ ក្រុម តម្លៃចន្លោះពី ៣៥៧ ទៅ ៩៥៦ ដុល្លារ
វគ្គដណ្តើមយកលេខ ៣ តម្លៃចន្លោះពី ២០៦ ទៅ ៤២៦ ដុល្លារ
វគ្គផ្តាច់ព្រ័ត្រ តម្លៃចន្លោះពី ៦០៤ ទៅ ១ ៦០០ ដុល្លារ
បើយើងនិយាយតែវគ្គផ្តាច់ព្រ័ត្រ លេងនៅថ្ងៃទី ១៧ ធ្នូ នៅឯកីឡដ្ឋាន Lusail Stadium គឺតម្លៃខ្ពស់បំផុត ហក់ឡើងខ្ពស់ជាងមុន ៤៦ ភាគរយ ធៀបនឹងតម្លៃសំបុត្រ កាលនៅព្រឹត្តិការណ៍ ២០១៨ នៅឯប្រទេសបារាំង ដែលថ្លៃខ្ពស់ត្រឹម ១ ១០០ ដុល្លារប៉ុណ្ណោះ៕
ប្រភព៖ ESPN