[Video] Cavani ស៊ុតចូលមួយគ្រាប់សម្រាប់ Man Utd យក១ពិន្ទុពី Newcastle

Manchester United បានវាយបកតាមស្មើ Newcastle ក្នុងការប្រកួត Premier League ដែលបញ្ចប់ដោយលទ្ធផល ១-១ កាលពីថ្ងៃចន្ទនេះ។

គ្រាប់បាល់របស់ Cavani បានធានាថា លោក Rangnick មិនទាន់បរាជ័យនោះទេ ក្នុងការដឹកនាំការប្រកួតក្នុងក្របខណ្ឌ Premier League ប៉ុន្ដែបើមើលពិន្ទុក្នុងតារាង Top 4 ពួកគេហាក់នៅដាច់ឆ្ងាយ។

Man Utd ឈរនៅចំណាត់ថ្នាក់លេខ៧ មាន២៨ពិន្ទុ ពីការចូលរួមលេង ១៧លើក និងមានគម្លាត៧ពិន្ទុពីតំបន់ Top 4 ខណៈ Newcastle កំពុងត្រដាបត្រដួសនៅបាតតារាងមាន១១ពិន្ទុពីការលេង១៩ប្រកួត៕