ពេលវេលាមិនសក្ដិសម Arsene Wenger បង្ហើបថា PSG មិនអាច​ចងជើងតារាឆ្នើមម្នាក់នេះឡើយ

កាលពីពេលថ្មីៗនេះ វីរបុរសលោក Arsene Wenger បាន​បង្ហើបឲ្យដឹងថា ក្រុមយក្សបារាំង PSG នឹងមិនអាច​មាន​លទ្ធភាពគ្រប់គ្រាន់ក្នុងការចងជើងកីឡាករឆ្នើម Kylian Mbape បានឡើយ ដោយសារពេលវេលាគឺកាន់តែខើច ស្របពេលកីឡាករផ្ទាល់ក៏កំពុងមាន​ចិត្តងាករេស្រាប់។

Arsene Wenger

ប្រាប់ទៅកាន់ Canal អតីតគ្រូបង្វឹក Arsenal និយាយ៖ ” PSG គឺហាក់ដូចជាមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ដោះស្រាយបញ្ហាជាមួយនឹងកីឡាករ Kylian Mbappe ឡើយ។ បើតាម​បទពិសោធន៍របស់ខ្ញុំ ពេលវេលាកាន់តែអូសបន្លាយ នោះការបញ្ចុះបញ្ចូលឲ្យមានការបន្តកុងត្រាថ្មី គឺកាន់តែពិបាក”។

Kylian Mbappe

“ខ្ញុំបានរង់ចាំមើលស្ថានការណ៍ Mbappe និង PSG អស់រយៈពេល ១​ ឆ្នាំកន្លះមកហើយ តែមិនមាន​អ្វីជាដុំកំភួនសោះ។ គេគឺជាកីឡាករសំខាន់បំផុតមួយរូបក្នុងក្រុម និង​ទម្រង់លេងរបស់​ PSG។ តែមើលមកទល់ពេលនេះគឺវាហាក់ដូចជាកាន់តែខើចពេលវេលាហើយ ដ្បិតបច្ចុប្បន្នគេអាចមានសិទ្ធចុះកុងត្រាជាមួយក្រុមណាបានទាំងអស់”។

Kylian Mbappe

បញ្ជាក់ដែរថា បច្ចុប្បន្ន Kylian Mbappe គឺកំពុងស្ថិតនៅក្នុងដំណាក់កាលកុងត្រារយៈពេល ៦ ខែចុងក្រោយជាមួយ PSG ដែលនេះគឺមាន​ន័យថា កីឡាករបារាំងមានសិទ្ធចុះកុងត្រា Pre-Contract ជាមួយក្រុមផ្សេងៗទៀតជាមុន ហើយចាំចូលរួមជាមួយពួកគេតាម​ក្រោយនៅពេលផុតសុពលភាពកុងត្រាជាមួយក្រុមសេដ្ឋីបារាំង៕

ប្រភព: Sportskeeda