Ten Hag បន្ទោ.ស​កីឡាករ Man Utd រឿង​នេះ ក្រោយ​លេង​ចាញ់ Atletico Madrid

នៅ​គ្រាប់​បាល់​ចុង​ម៉ោង​នាទី ៨៦ របស់ Joao Felix បាន​សម្រេច​ឲ្យ​ក្លឹប Atletico Madrid អាច​បញ្ចប់​លទ្ធផល​យក​ឈ្នះ ១-០ ទៅ​លើ Man Utd។ ដ្បិត​បើ​វា​ជា​ជំនួប​មិត្តភាព តែ​សម្រាប់​លោក Erik ten Hag ជា​អ្នកចាត់ការ​ហាក់​ទទួល​យក​មិន​បាន​ទេ និង​បាន​ប្រាប់​ទៅ​កាន់​កូន​ក្រុម​ឲ្យ​មាន​ការ​កែតម្រូវ​ជា​ចាំ​បាច់ នៅ​គុណភាព​នៃ​ការ​បញ្ចប់​ទី។

ឱកាស​ក្រុម​បិសាច​ក្រហម​មាន​ច្រើន​ដល់​ទៅ ១៣ លើក ស៊ុត​ចំ​គោលដៅ ៤ លើក តែ​មិន​អាច​បញ្ចប់​ទី​យក​បាន​សូម្បី​មួយ​គ្រាប់ ធៀប​នឹង​ក្រុម​ក្រហម​ស មាន​ឱកាស​តែ ២ លើក​ប៉ុណ្ណោះ នៅ​ការ​ស៊ុត​ចំ​គោលដៅ។

លោក Ten Hagបាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “លទ្ធផល​បញ្ចប់ គឺ​យើង​មិន​អាច​រក​បាន​គ្រាប់​បាល់ នេះ​ក្រុម​របស់​យើង​ត្រូវ​តែ​ចេះ​ចាប់​យក​ប្រយោជន៍ ពី​ការ​បង្កើត​ឱកាស​ទាំង​ឡាយ យ៉ាង​ហោច​ក៏​គួរ​បាន​មួយ​គ្រាប់​ដែរ ជា​រួម​ទៅ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ ហើយ​ខ្ញុំ​បាន​ប្រាប់​ទៅ​ក្រុម​ទាំង​មូល ថា​លទ្ធផល​នេះ គឺ​ទទួល​យក​អត់​បាន ដោយ​ម្នាក់ៗ​ត្រូវ​តែ​ច្បាស់​ឲ្យ​មែនទែន​ក្នុង​ប្រអប់ ទាំង​សង​ខាង​ឆ្វេង​និង​ស្តាំ”៕

ប្រភព៖ Metro