ថ្មីៗនេះ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានផ្តល់ឱកាសឱ្យក្រុមយក្សអេស្ប៉ាញ Real Madrid នៅក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ខ្លួនមួយរូប នៅទីផ្សារដោះដូរកីឡាករ រដូវក្តៅនេះ ។
ជាក់ស្តែង កីឡាករដែល Chelsea ចង់ឱ្យផ្ទេរទៅ Madrid នោះ គឺខ្សែប្រយុទ្ធ Timo Werner នៅពេលដែលកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ហាក់ជួបប្រទះជាមួយភាពលំបាកយ៉ាងខ្លាំង ចាប់តាំងពីបានមកដល់ទឹកដី Stamford Bridge ពីក្រុម RB Leipzig ក្នុងឆ្នាំ ២០២០ មក ។
យ៉ាងណាថ្មីៗនេះ យោងតាមការចុះផ្សាយពី Cadena Ser បានបង្ហាញថាក្លិប Chelsea កំពុងចង់ចែកផ្លូវជាមួយ Werner នៅរដូវក្តៅនេះ ហើយថែមទាំងបានបើកដៃឱ្យក្លិប R.Madrid ចុះហត្ថលេខានាំយករូបគេ ទៅកាន់ទឹកដីអេស្ប៉ាញទៀតផង ។
មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ ក៏បានអះអាងផងដែរថា ក្លិប La Liga មានបំណងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ នៅក្នុងលក្ខខណ្ឌខ្ចីជើង បូករួមជាមួយជម្រើសក្នុងការទិញផ្តាច់ ៕
ប្រភព: AF