យោងតាមរបាយការណ៍ចុះផ្សាយចុងក្រោយមួយ បានបង្ហាញឱ្យដឹងថា គ្រូបង្វឹករបស់ក្រុម Barcelona លោក Xavi បានផ្តល់ដំណឹងទៅកាន់តារាឆ្នើមរបស់ក្រុម Chelsea ពីររូបនេះថា គាត់នឹងធ្វើអ្វីគ្រប់បែបយ៉ាង ដែលអាចធ្វើទៅបាន ដើម្បីចុះហត្ថលេខាលើពួកគេមកកាន់ក្រុមឱ្យបាន នៅសប្តាហ៍នេះ ។

ជាការពិតណាស់ទំនាក់ទំនងរវាងកីឡាករទាំង ២ និងក្លិប Barca ត្រូវបានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍ នៅក្នុងពេលថ្មីៗនេះ បើទោះបីជាពួកគេបានចុះហត្ថលេខានាំយកខ្សែការពារ Jules Kounde របស់ក្លិប Sevilla ក៏ដោយ ។
ហើយមិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Sport កំពុងរាយការណ៍ថា លោក Xavi នៅតែមានចំណាប់អារម្មណ៍ចង់នាំយក Cesar Azpilicueta និង Marcos Alonso ពីក្រុមតោខៀវ Chelsea ដោយធានាថា កិច្ចព្រមព្រៀងមួយ នឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗខាងមុខ ។
តែទោះជាយ៉ាងណាក៏ដោយ Chelsea បានបាត់បង់តារាឆ្នើមរបស់ខ្លួន គឺ Antonio Rudiger និង Andreas Christensen នៅក្នុងរដូវក្តៅនេះ ទៅឱ្យ Real Madrid និង Barcelona ដូចច្នេះហើយ ពួកគេហាក់គ្មានចំណាប់អារម្មណ៍ ក្នុងការអនុញ្ញាតឱ្យកីឡាករទាំង២ រូបខាងលើ ចាកចេញទៅណានោះឡើយ លុះត្រាតែពួកគេអាចនាំយកជម្រើសថ្មីមកជំនួស បានសិន ៕
ប្រភព: Metro