ហែល​កាត់​ខ្សែ​ការពារ​រាប់​ភ្លេច តែ Lewandowski ថា​ម្នាក់​នេះ ពូកែ​បិទ​ជាង​គេ

ផ្តល់​បទសម្ភាសន៍​ទៅ​កាន់ ESPN កាល​ពី​ពេល​កន្លង​ទៅ ចំណូល​ថ្មី Barcelona គឺ​កីឡាករ Robert Lewandowski បាន​ចុច​ឈ្មោះ​ខ្សែ​ការពារ​ពូកែ​បិទ​បំផុត​លើ​ទីលាន តែ​ពុំ​មាន​ឈ្មោះ​សមាជិក​នៅ​ឯ​ក្របខ័ណ្ឌ La Liga សព្វថ្ងៃ​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ជា​កីឡាករ​របស់ Paris Saint-Germain នៅ​ឯ Ligue 1។

កីឡាករ​ប៉ូឡូញ បាន​ចុច​ឈ្មោះ​ខ្សែ​ការពារ​លេង​កា.ច​សញ្ជាតិ​អេស្ប៉ាញ គឺ Sergio Ramos ដោយ​ពួក​គេ​ទាំង​ពីរ ធ្លាប់​ប៉ះ​គ្នា​ច្រើន គ្រា​ Lewandowski ឈរ​ជើង​ឲ្យ Bayern Munich ហើយ Ramos នៅ​លេង​ឲ្យ​ក្លឹប​ចាស់ Real Madrid។

នៅ​ស្ថិតិ​ទល់​ក្លឹប​ស្តេច​ស Lewandowski រក​បាន ៦ គ្រាប់​និង Assist ១ លើក នៅ ៨ ប្រកួត​សរុប ទោះ​ជា​យ៉ាង​ណា ៥ ប្រកួត​ក្នុង​ចំណោម​នោះ លេង​ទល់ Ramos គេ​អាច​រក​បាន​តែ ១ គ្រាប់​គត់។ នេះ​ពិត​ជា​រឿង​មិន​គួរ​ឲ្យ​សម្រាប់​បុរស​វ័យ ៣៣ ឆ្នាំ ហើយ​ភាគរយ​ជួប​គ្នា​ជា​ថ្មី គឺ​អាច​កើត​មាន ប្រសិន​ជា PSG ត្រូវ​ឡើង​មក​តតាំង Barcelona នៅ​វគ្គ​ណា​មួយ នៃ​ពាន​អឺរ៉ុប​រដូវ​កាល​ថ្មី៕

ប្រភព៖ ESPN