ថ្មីៗនេះ ខ្សែការពារឆ្នើម Jules Kounde បានបញ្ជាក់ថារូបគេ មានឱកាសដើម្បីចូលរួមជាមួយក្លិបតោខៀវ Chelsea ពីក្រុម Sevilla នៅរដូវក្តៅនេះ ប៉ុន្តែយ៉ាងណា នៅចុងបញ្ចប់គេបានសម្រេចចិត្តផ្លាស់ ទៅកាន់ក្លិប Barcelona ជំនួសវិញ ។

ជាក់ស្តែង ក្លិប Chelsea ត្រូវបានគេជឿថា ហាក់ខិតជិតក្នុងការឈានដល់ការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះទៅហើយ កាលពីខែមុន មុនពេល Barcelona ចូលមកប្រជែង ដើម្បីនាំយក Kounde មកកាន់ទឹកដី Camp Nou ។
ហើយមិនតែប៉ុណ្ណោះ Kounde បាននិយាយថាក្រុមតោខៀវ គឺជាគោលដៅចម្បងមួយសម្រាប់គេ នៅរដូវក្តៅនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី គេមិនបានបដិសេធឱកាស ដើម្បីចូលរួមជាមួយក្លិបយក្សកាតាឡានបាននោះឡើយ ជាពិសេសនៅពេលដែលក្លិប La Liga នេះ ដាក់សំណើផ្តល់ជូនមកកាន់ខ្លួន ។
លើសពីនេះ កីឡាកររូបនេះ បាននិយាយថា ៖ “ខ្ញុំមានឱកាសទៅ Chelsea ប៉ុន្តែខ្ញុំបានជ្រើសរើស Barcelona ដោយសារតែពួកគេមានគម្រោងជាមួយនឹងមហិច្ឆតាធំជាង។ ខ្ញុំបានរង់ចាំកិច្ចព្រមព្រៀងរបស់ Barcelona ” ។ ” ខ្ញុំចូលចិត្តលេងនៅ La Liga ប៉ុន្តែអ្នកត្រូវតែសម្របតាមទម្រង់លេងរបស់ Barcelona ” ៕
ប្រភព: Sportsmole