Man Utd សម្លឹងឃើញតារាឆ្នើមនៅ PL រូបនេះ រួចស្រេចហើយ បើយក De Jong មកមិនបាន

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នឹងបង្វែការចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ក្រុម Wolverhampton Wanderers រូបនេះវិញ ប្រសិនបើពួកគេបរាជ័យក្នុងការតាមប្រមាញ់យក ខ្សែបម្រើ Frenkie de Jong ពីក្រុម Barcelona។

Frenkie de Jong

ជាក់ស្តែង ស្ទើតែពេញមួយរដូវក្តៅនេះ ក្រុមបិសាចក្រហមបានពិភាក្សាជាមួយក្លឹបយក្សកាតាឡាន់ លើកិច្ចព្រមព្រៀងអាចទៅរួចមួយ សម្រាប់កីឡាករ De Jong ដែលត្រូវបានគេជឿថាជាគោលដៅចម្បងរបស់ គ្រូបង្វឹក លោក Erik ten Hag ។

តែទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរដ៏មានសក្តានុពល របស់ De Jong  មកកាន់ Old Trafford នៅតែស្ថិតក្នុងភាពស្រពេចស្រពិល ខណ:ដែលវា បានធ្វើឱ្យក្រុម Man United ពិចារណាលើជម្រើសផ្សេងទៀត មុនពេលទីផ្សារបិទបញ្ចប់វិញ ។

ហើយមិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មាន Sky Sports News បានបង្ហាញថា ក្រុមរបស់លោក Ten Hag នឹងពិចារណាលើការផ្ទេរមួយ សម្រាប់ Ruben Neves  ប្រសិនបើពួកគេបរាជ័យ ក្នុងការទាក់ទាញ De Jong មកក្លឹបនៅរដូវក្តៅនេះ ៕

ប្រភព: Sportsmole