អ្នកវិភាគលើប៉ុស្តិ៍ទូរទស្សន៍លោក Jamie Carragher បានធ្វើការពន្យល់អំពីស្ថានភាពចុងក្រោយរបស់តារាឆ្នើម Cristiano Ronaldo ដែលមើលទៅពិតជាពិបាកខ្លាំង ក្រោយលែងមានក្លឹបធំៗត្រូវការ ហើយសូម្បីអ្នកចាត់ការនៅក្លឹបអាណាព្យាបាលបច្ចុប្បន្នផងដែរ។
អតីត Legend របស់ក្លឹប Liverpool ខាងលើនិយាយ៖ “ខ្ញុំតែងតែគិតថា នេះជាការចុះហត្ថលេខាដែលមិនល្អទាល់តែសោះ ដ្បិត Ronaldo នៅមានគុណភាព ដូចពេលនេះអ៊ីចឹងមើលចុះក្លឹបនៅអឺរ៉ុបលែងត្រូវការគេ អាចថាប្រហែលខ្ញុំនិយាយខុស តែសូម្បីលោក Ten Hag បើសួរគាត់ពេលនេះ ក៏គាត់នឹងនិយាយថាលែងត្រូវការដូចគ្នា”។
លោកបន្ត៖ “ខ្ញុំក៏អត់ច្បាស់ដូចគ្នា ថាមិត្តរួមបន្ទុកនៅ United នៅត្រូវការ Ronaldo ទៀតឬអត់ពេលនេះ ដោយការពិត គេស្ថិតនៅវ័យ ៣៧,៣៨ ឆ្នាំរដូវកាលនេះហើយ គេក៏លែងដូចកីឡាករពីមុន បើទោះបីមានគុណភាពអាចរកបានគ្រាប់បាល់ក៏ដោយ”៕
ប្រភព៖ BeSoccer