ក្លឹប Barcelona បានព្រមព្រៀងអនុញ្ញាតឲ្យ Riqui Puig ចាកចេញទៅនៅលក្ខខណ្ឌឥតតម្លៃខ្លួន ចុះចូលជាមួយក្លឹប Los Angeles ឬបងប្អូនស្គាល់ LA Galaxy។ នេះជាលក្ខខណ្ឌដែលក្លឹបអាណាព្យាបាល បញ្ចប់កុងត្រាមុនកាលកំណត់ តែក៏មានលក្ខខណ្ឌជាក់លាក់មួយចំនួនដែរ រវាងភាគីក្លឹបនៅឯលីគកំពូល MLS។
ខ្សែបម្រើវ័យ ២២ ឆ្នាំតាមថាសល់កុងត្រា ១២ ខែទៀត តែ Barca ក៏ព្រមអនុញ្ញាតឲ្យគេចាកចេញនៅលក្ខខណ្ឌឥតតម្លៃផ្ទេរ តែព្រមព្រៀងរវាងភាគីក្លឹប LA Galaxy ថាពេលទៅមុខ បើពួកគេចង់បានត្រលប់មកវិញ គឺត្រូវតែមានសិទ្ធអាទិភាពក្នុងការសម្រេច ហើយរាល់ការលក់ចេញនៅពេលអនាគត ខាងក្លឹប Barca ត្រូវទទួលបានចំណែក ៥០ ភាគរយ។
នេះអាចថា ជាផែនការណ៍ ក្លឹបចង់ឲ្យ Puig បានឱកាសអភិវឌ្ឍខ្លួន ព្រោះតំបន់បម្រើគរជើងគ្នាច្រើននៅ Barcelona ពោលបើបន្តក៏មិនសង្ឃឹមនឹងទទួលបានពេលវេលាច្រើនដែរ។ ដូចរដូវកាលមុន បង្ហាញខ្លួនលើទីលានបានត្រឹម ៥៤៤ នាទីគត់។ ប្រកួតបើកឆាករបស់ Puig ជាមួយក្លឹបថ្មី បើតាមការរំពឹងទុក ទំនងជានៅថ្ងៃអាទិត្យខាងមុខ វេលាម៉ោង ០៧:៣០ នាទីព្រឹក ជាការតតាំងរវាងក្លឹប Sporting KC៕
ប្រភព៖ BeSoccer