Man Utd សម្លឹងឃើញតារាឆ្នើមអង់គ្លេស ២ រូបនេះវិញ បើយក De Jong មកមិនបាន

ថ្មីៗនេះ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានកំណត់យកតារាឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស ២ រូបនេះ គឺជាជម្រើសដ៏មានសក្តានុពលសម្រាប់ជំនួសកីឡាករ Frenkie de Jong របស់ក្រុម Barcelona ។

Frenkie de Jong 

ជាក់ស្តែង De Jong បានក្លាយជាគោលដៅផ្ទេរដ៏ធំមួយសម្រាប់ក្រុមបិសាចក្រហម Man United អំឡុងរដូវក្តៅ ប៉ុន្តែយ៉ាងណាការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford រហូតមកដល់ពេលនេះ កំពុងជួបប្រទះនឹងបញ្ហាជាច្រើន ។

ហើយឥឡូវនេះ វាត្រូវបានគេយល់ថាក្លិប United អាចនឹងបរាជ័យ ក្នុងការនាំយក De Jong នៅចំពេលក្លិបគូប្រជែង Chelsea ក៏បានចូលរួមការប្រជែង ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់រូបនេះផងដែរ ។

De Jong ត្រូវបានគេជឿថាជាគោលដៅចម្បងរបស់ គ្រូបង្វឹកលោក Erik ten Hag ប៉ុន្តែថ្មីៗនេះ យោងតាមការចុះផ្សាយពី The Athletic រាយការណ៍ថា ទាំងកីឡាការ Declan Rice និង Jude Bellingham កំពុងក្លាយជាជម្រើសថ្មី ប្រសិនបើពួកគេបរាជ័យក្នុងការចុះហត្ថលេខាលើ De Jong នោះ ៕

ប្រភព: Sportsmole