ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសពីការផ្តល់អាវលេខ ៩ ទៅកាន់ចំណូលថ្មី Robert Lewandowski នៅថ្ងៃប្រកាសវត្តមានកីឡាករ កាលពីថ្ងៃសុក្រកន្លងទៅ នៅមុខអ្នកគាំទ្រជិត ៦០ ០០០ នាក់ ក្នុងកីឡដ្ឋាន Spotify Camp Nou។
នេះជាការផ្ទេរលេខអាវពី Memphis Depay មកឲ្យកីឡាករប៉ូឡូញ ខណៈកីឡាករហូឡង់ឯណោះវិញ មិនទាន់សម្រេចថា នឹងប្រើប្រាស់លេខអាវណាមួយនៅឡើយ តែការសម្រេចនឹងបង្ហាញចេញមក មុនការចាប់ផ្តើមរដូវកាលថ្មី នាសប្តាហ៍បន្ទាប់។
ប្រធានក្លឹបអ្នកមានបុណ្យ លោក Joan Laporta បាននិយាយ៖ “វាជាការសម្រេចចិត្តរបស់ក្លឹប យើងធ្វើនេះ ដើម្បីប្រយោជន៍រួម ទាំងសម្រាប់រូបភាពទាំងមូល និងការផ្សាយពាណិជ្ជកម្ម ហើយការគោរពចំពោះ Mephis គឺយើងនៅតែមានដដែល”៕
ប្រភព៖ បរទេស