ថ្មីៗនេះ អ្នកចាត់ក្រុមតោខៀវ Chelsea លោក Thomas Tuchel បានចេញមុខ ដើម្បីធ្វើការឆ្លើយតបទៅនឹងការលើកឡើងជាច្រើន ជុំវិញទំនាក់ទំនង ជាមួយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុម Barcelona ។
ជាក់ស្តែង កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ទើបតែបានចូលរួមជាមួយក្លឹប Barcelona កាលពីខែមករាកន្លងទៅប៉ុណ្ណោះ ប៉ុន្តែរបាយការណ៍ថ្មីៗនេះ បានបង្ហាញថាគេអាចនឹងមានការផ្លាស់ប្តូរចេញពីក្លិបវិញ នៅរដូវក្តៅនេះ។
តែទោះបីជា លោក Xavi នៅតែចង់រក្សាខ្សែប្រយុទ្ធរូបនេះ ស្របពេលក្លិប Barcelona ត្រូវការដកកីឡាករក្នុងក្រុមចេញខ្លះ ដើម្បីបង្កើនស្ថេរភាពប្រាក់ឈ្នួលនៅក្នុងក្រុមរបស់ពួកគេ ដូច្នេះទើបអាចចុះឈ្មោះកីឡាករចំណូលថ្មី ទៅក្នុងបញ្ជីក្រុម សម្រាប់រដូវកាលក្រោយបាន ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញទំនាក់ទំនងនេះ គ្រូបង្វឹក Chelsea បាននិយាយថា ៖ “យើងនឹងមិនធ្វើការអត្ថាធិប្បាយអ្វីបន្ថែមនៅពេលនេះទេ ។ យើងមានឈ្មោះជាច្រើនដែលបានភ្ចាប់ទំនាក់ទំនងជាមួយើង ពេលខ្លះវាគ្រាន់តែជាការរំពុងទុកប៉ុណ្ណោះ ។ ហើយយើងមិនបានពាក់ព័ន្ធជាមួយនោះឡើយ ” ៕
ប្រភព: Sportsmole