បើក​ឆាក​ជុំ​ដំបូង​ភ្លាម Tuchel ប្រាប់​ភ្លែត កីឡាករ​រូប​នេះ នឹង​ដើរ​ចេញ​ពី​ក្លឹប

បន្ទាប់​ការ​យក​ឈ្នះ ១-០ ទៅ​លើ Everton អ្នកចាត់ការ​លោក Thomas Tuchel បាន​បញ្ជាក់​ច្បាស់ៗ ថា​កីឡាករ Chelsea គឺ Marcos Alonso នឹង​សម្រេច​ចាកចេញ​ផ្លាស់​ទៅ​កាន់​ទ្រនំ​ថ្មី ហើយ​ទំនង​ជា Barcelona បើ​តាម​ការ​ចង់​បាន​របស់​គេ​ផ្ទាល់។

អ្នក​សារព័ត៌មាន​សួរនាំ​អំពី​អនាគត​កីឡាករ​វ័យ ៣១ ឆ្នាំ ហើយ​ត្រូវ​បាន​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់ ឆ្លើយតប៖ “ពិត​ហើយ Marcos គេ​បាន​សុំ​ក្លឹប​ចាកចេញ​ ដោយ​យើង​ក៏​ព្រម​តាម​បំណង​របស់​គេ ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​គេ​ត្រូវ​មក​ឈរ​ជើង​លើ​ទីលាន​នៅ​ថ្ងៃ​នេះ​ទេ”។

រំឭក​ឲ្យ​ដឹង កាល​ពី​យប់មិញ តោ​ខៀវ បាន​យក​ឈ្នះ​ទៅ​លើ​ស្ករ​គ្រាប់​ខៀវ ១-០ ជា​គ្រាប់​បាល់​របស់ Jorginho។ តាម​ថា គួរ Cesar Azpilicueta ម្នាក់​ទៀត ដែល​មាន​អនាគត​មិន​ប្រាកដប្រជា​ដល់​ឥឡូវ​សម្រេច​ការ​បន្ត​កុងត្រា​ថ្មី ក៏​នាំ​ឲ្យ​កីឡាករ​អេស្ប៉ាញ​បន្ត​នៅ​ជា​ជាង​ការ​ចាកចេញ៕

ប្រភព៖ បរទេស