Roy Keane រិះគន់កីឡាករ Man Utd ពីររូប ក្រោយចាញ់ Brighton

អតីតប្រធានក្រុមបិសាចក្រហម លោក Roy Keane បានលើកឡើងថា Fred និង Scott McTominay មិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីលេងក្នុងជម្រើសដំបូងសម្រាប់ក្រុមលោក Erik ten Hag នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបាននិយាយប្រាប់ Sky Sports ថា៖ “អ្នកកំពុងសង្ឃឹមបន្ថែមពី Manchester United ប៉ុន្ដែមានការគ្រប់គ្រងបាល់រយៈពេលខ្លី។ មិនល្អគ្រប់គ្រាន់នោះទេ ដែលរបូតគ្រាប់បាល់ដ៏ខ្សោយ។ ប៉ុន្ដែសូមសរសើរ Brighton, ពួកគេធ្វើបានល្អណាស់”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Fred និង McTominay មិនទាន់ល្អគ្រប់គ្រាន់ទេ។ ពួកគេមិនអាចជួយឱ្យ Manchester United អាចមានការប្រកួតប្រជែងវិញបានទេ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“United ត្រូវតែហ៊ានប្រថុយបន្ដិចនៅក្នុងតង់ទី២ ហើយ Eriksen ប្រហែលជាលេងនៅក្នុងតំណែងដ៏ប្រសើរ នៅពេលដែលគេទម្លាក់មកខាងក្រោម ហើយបញ្ជូនឱ្យមិត្តរួមក្រុម ប៉ុន្ដែវារាងយឺតបន្ដិចហើយ”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​