Isco រក​បាន​ទ្រនំ​ថ្មី​ជ្រកកោន​ជា​ផ្លូវការ ក្រោម​កុងត្រា​រយៈ​ពេល ២ ឆ្នាំ

បន្ទាប់​ពី​ឈរ​ជើង​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ ទី​បំផុត​អតីត​កីឡាករ​ក្លឹប Real Madrid គឺ​ខ្សែ​បម្រើ Isco Alcaron ក៏​បាន​រក​ឃើញ​ក្លឹប​ថ្មី ជា​ផ្លូវការ ពោល​ទៅ​ចុះចូល​ជាមួយ​ក្លឹប Sevilla នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​ដដែល។

កីឡាករ​ខាង​លើ បាន​មក​ពិនិត្យ​សុខភាព​ដើម្បី​ធ្វើ​តេស្ត​ដំណាក់កាល​ចុង​ក្រោយ មុន​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​កាល​ពី​ថ្ងៃ​ចន្ទ អម​នឹង​ការ​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ នេះ​បាន​ក្លាយ​ជា​ការ​នាំ​ចូល​ទី ៣ ក្រោម​ការ​ដឹកនាំ​របស់​លោក Julen Lopetegui។

រំឭក​ឲ្យ​ដឹង​ថា Isco បាន​ឈ្នះ​ពាន Champions League ៥ លើក La Liga ៣ លើក Copa del Rey ១ លើក គួប​ផ្សំ​ពាន​ជា​ច្រើន​ផ្សេង​ទៀត​ជាមួយ​ក្លឹប​ចាស់ ក្នុង​ទីក្រុង Madrid។ សរុប​ការ​ឈរ​ជើង ៣៥៣ ប្រកួត គ្រា​នោះ ក៏​រក​បាន ៥៣ គ្រាប់​និង Assist ៥៣ លើក​ផង​ដែរ។ ប្រកួត​បើក​ឆាក​របស់​កីឡាករ​វ័យ ៣០ ឆ្នាំ អាច​ជា​នៅ​ចុង​អាទិត្យ​ខាង​មុខ ជា​ការ​ជួប​ម្ចាស់ដី Osasuna នៅ​ជុំ​ទី​មួយ​រដូវ​កាល​ថ្មី La Liga៕

ប្រភព៖ BeSoccer