ស្ងាត់ៗ Chelsea កាន់តែកៀកយកបានតារាឆ្នើម Barca រូបនេះ មកចូលរួមក្រុមហើយ

ក្លិបតោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុងខិត​ជិត​ក្នុងការឈានដល់​កិច្ច​ព្រម​ព្រៀង ​ជាមួយក្លិប Barcelona ដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ Frenkie de Jong មកកាន់ក្រុមរបស់ខ្លួន នៅរដូវក្តៅនេះ ។

ជាក់ស្តែង កីឡាករអន្តរជាតិហូឡង់រូបនេះ ក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុងទីផ្សារដោះដូរ រដូវក្តៅនេះ ចំពេលក្លិបបិសាចក្រហម Manchester United ក៏មានការចាប់អារម្មណ៍ក្នុងការនាំយកគេមកកាន់ទឹកដី Old Trafford ផងដែរ ។

គួរឱ្យដឹងថា De Jong ក៏ត្រូវបានក្លឹប Barcelona ជំពាក់ប្រាក់ឈ្នួលជិត ១៧ លានផោន ខណ:ក្លិបយក្សកាតាឡាន់ គិតថាការផ្ទេរគេចេញ នៅរដូវក្តៅនេះ គឺដើម្បីសម្រាលបន្ទុក ទៅលើបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។

ហើយយ៉ាងណា បើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Sport បានបង្ហាញថា នៅពេលនេះ ក្រុមតោខៀវ Chelsea ខិតជិតឈានដល់ការយល់ព្រម លើកិច្ចព្រមព្រៀងជាមួយ Barcelona ជុំវិញតម្លៃផ្ទេររបស់កីឡាករសញ្ជាតិហូឡង់៕

ប្រភព: Sportsmole