Arsenal ដាក់​សំណើ ៤៥ លាន​អឺរ៉ូ សាក​រង្គើ​ចិត្ត​ក្លឹប​មេ ថា​ព្រម​លក់​ចេញ​ម្នាក់​នេះ​អត់?

ក្លឹប​កាំភ្លើ.ង​ធំ Arsenal បាន​បន្ថែម​កម្តៅ​លើ​ការ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Yeremy Pino ពី​ក្លឹប Villarreal ដោយ​ហ៊ាន​ទាំង​ដាក់​សំណើ​នៅ​តម្លៃ​ផ្ទេរ​ខ្ពស់ ដល់ ៤៥ លាន​អឺរ៉ូ។ នេះ​បន្ទាប់​ពី​ក្លឹប​អេស្ប៉ាញ ហាក់​មិន​អើពើ​ចាប់​អារម្មណ៍​ចង់​លក់​កីឡាករ​អេស្ប៉ាញ​ចេញ​ទាល់​តែ​សោះ។

យ៉ាង​ណា​ក្លឹប​ដឹកនាំ​ដោយ​លោក Mikel Arteta សម្លឹង​ការ​ចង់​បន្ថែម​កម្លាំង​ប្រយុទ្ធ ហើយ​ជឿ​លើ​គុណភាព Pino ពិត​ជា​សក្តិសម​នឹង​មក​ចូលរួម​ជួយ​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី ទើប​តែ​ចាប់ផ្តើម។ តាម​សារព័ត៌មាន Goal ចុះ​ផ្សាយ​ថា សំណើ​ចុង​ក្រោយ​នេះ ថា​មិន​ត្រូវ​អាច​នឹង​រង្គើ​ចិត្ត​ក្លឹប​ដឹកនាំ​ដោយ​លោក Unai Emery ដ្បិត​អី​ពេល​ចុង​ក្រោយ ក៏​មិន​សូវ​ប្រើ Pino លើ​ទីលាន​ផង​នោះ។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ១៩ ឆ្នាំ បាន​វិវត្ត​ខ្លួន​ពី​ឈុត​ថ្នាល មក​កាន់​ឈុត​ធំ ដូច្នេះ​នេះ​ជា​ប្រាក់​ចំណេញ​លើ​គោក បើ Villarreal ព្រម​លក់​គេ​ទៅ​ឲ្យ Arsenal។ យើង​នឹង​រង់ចាំ​មើល ដ្បិត​បើ​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ០១ កញ្ញា៕

ប្រភព៖ Goal