(វីដេអូ) Timo Werner បើក​ឆាក​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​ចាស់ Leipzig ស៊ុត​ចម្ងាយ ២៧ ម៉ែត្រ

Timo Werner បាន​វិល​ត្រលប់​ទៅ​កាន់​ក្លឹប​ចាស់ RB Leipzig ជា​ថ្មី ជាមួយ​ការ​ទិញ​ពេញ​ថ្លៃ​ចេញ​ពី​ក្លឹប​អាណាព្យាបាល Chelsea។ មក​ការ​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ក្លឹប នៅ​រដូវ​កាល​ថ្មី ក៏​ស្រាប់​តែ​រក​បាន​គ្រាប់​បាល់ ទទួល​ការ​សាទរ​ពី​អ្នក​គាំទ្រ​ភ្លែត។

កីឡាករ​អាល្លឺម៉ង់​ជា​ចំណែក​រក​បាន​មួយ​គ្រាប់ នៅ​ការ​ស្មើ ២-២ រវាង Leipzig និង Koln នៅ​ក្របខ័ណ្ឌ Bundesliga តាម​រយៈ​ការ​ស៊ុត​បាល់​ពី​ក្រៅ​ប្រអប់ នៅ​រយៈ​ចម្ងាយ​ជាង ២៧ ម៉ែត្រ បញ្ចប់​ទី​បាន​យ៉ាង​ល្អ។ ទស្សនា​វីដេអូ​ខាង​ក្រោម៖