ក្លឹប​មេ ថា​បើ Man Utd ចង់​បាន​កីឡាករ​រូប​នេះ​ខ្លាំង លុះ​ត្រា​ហ៊ាន​ឲ្យ​តម្លៃ​ពេញ​ផ្តាច់​កុងត្រា

កីឡាករ​គោលដៅ​ថ្មី​នៅ​តំបន់​ប្រយុទ្ធ ដែល​ក្លឹប Manchester United ចង់​បាន​គឺ​ Matheus Cunha ប្រហែល​ជា​មិន​ងាយ​យក​ដូច​ការ​រំពឹង​ទុក​ឡើយ ដ្បិត​អី​ខាង​ក្លឹប​អាណាព្យាបាល​បាន​ដាក់​តម្លៃ​កល់ ពោល​លុះត្រា​ភាគី​ក្លឹប​អង់គ្លេស​ហ៊ាន​ចេញ​តម្លៃ​ផ្តាច់​កុងត្រា នោះ​ទើប​អាច​យក​បាន។

តាម​របាយការណ៍​ពី Goal ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Diego Simeone មិន​ចង់​បាត់បង់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ឡើយ ព្រោះ​អី កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ក្នុង​ប្រអប់​សព្វថ្ងៃ​សល់​តែ Alvaro Morta និង Cunha ចាំ​បម្រុង​មួយ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី Luis Suarez ចាកចេញ​ទៅ។ បើ​ទោះ​បី Morata ធ្វើ​បាន​ល្អ តែ​វត្តមាន Cunha ក៏​ជា​តម្រូវ​ការ​ដ៏​ចាំ​បាច់​មួយ​ដែរ។

ប្រភព​សង្កត់​ធ្ងន់ ប្រសិន United នៅ​តែ​បន្ត​ចង់​បាន ហើយ​មិន​ដក​ចិត្ត​ពី Cunha នោះ​គឺ​អាច​យក​បាន ក្នុង​តម្លៃ​ផ្តាច់​កុងត្រា តាម​កិច្ច​ព្រមព្រៀង​បាន​កំណត់ ក៏​ដូច​ជា​ក្នុង​លក្ខខណ្ឌ​កីឡាករ​ផ្ទាល់​ព្រម​ចាកចេញ​ទៅ​ដែរ។ គ្រា​នាំ​ចូល​គឺ ២៥ លាន​អឺរ៉ូ ហើយ​តម្លៃ​ផ្តាច់​កុងត្រា គឺ ៥០ លាន​អឺរ៉ូ​ពេញ​ថ្លៃ៕

ប្រភព៖ Goal