ភ្នាក់ងារតារាឆ្នើម Barca ម្នាក់ ទៅដល់អ៊ីតាលីហើយ ដើម្បីបញ្ចប់ការផ្ទេរក្នុងពេលឆាប់ៗនេះ

ទីភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Memphis Depay ត្រូវបានគេរាយការណ៍ថា បានទៅដល់ទីក្រុង Turin ហើយ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងផ្ទេរអាចទៅរួចមួយ ជាមួយក្លិបសេះបង្កង់ Juventus ។

Memphis Depay

ជាក់ស្តែងកីឡាករសញ្ជាតិហូឡង់ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេ ជាមួយក្លឹប Barcelona ភ្ជាប់ទំនាក់ទំងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីទឹកដី Camp Nou នៅពេញមួយរដូវក្តៅនេះ ។

ហើយមិនតែប៉ុណ្ណោះ វាត្រូវបានដឹងថា Depay បានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរ ទៅកាន់ក្លិប Juventus ហើយបើយោងតាម លោក Gianluca Di Marzio ភ្នាក់ងាររបស់កីឡាកររូបនេះ បច្ចុប្បន្ន កំពុងស្ថិតនៅក្នុងទីក្រុង Turin ដើម្បីពិភាក្សាអំពីកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយក្លឹប Serie A ។

លើសពីនេះ វាត្រូវបានគេដឹងទៀតថា ក្លិប Barcelona ត្រៀមបញ្ចប់កិច្ចសន្យា Depay ដោយបើកផ្លូវឱ្យក្រុម Juventus អាចបញ្ចប់ការចុះហត្ថលេខានេះបាន ដោយគ្មានតម្លៃខ្លួនថែមទៀតផង ៕

ប្រភព: Sportsmole