មិនធម្មតា! កីឡាករម្នាក់ធ្វើបានល្អជាង Messi & Ronaldo ដើម្បីរកគ្រាប់បាល់៥០គ្រាប់ឱ្យជម្រើសជាតិ

ខ្សែប្រយុទ្ធ Aleksandar Mitrovic រកគ្រាប់បាល់៥០គ្រាប់សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងចំនួនប្រកួតតិចជាង Cristiano Ronaldo និង Lionel Messi។

កីឡាករឆ្នើមរបស់ Fulham រូបនេះ រកគ្រាប់បាល់៥០គ្រាប់ ក្នុងចំណោម៧៦ប្រកួតឱ្យក្រុមជម្រើសជាតិស៊ែប៊ី ដោយជួយពួកគេឈ្នះន័រវែស ក្នុងការប្រកួត UEFA Nations League ក្នុងលីគ B ហើយបានប្រូម៉ូតមកកាន់លីគ A។

ហើយខ្សែប្រយុទ្ធរូបនេះ មានស្ថិតិការប្រកួតប្រសើរជាង Ronaldo និង Messi  នៅពេលដែលកីឡាករទាំងពីររូបនេះ រកបាន៥០គ្រាប់ឱ្យប្រទេសរបស់ខ្លួន។

Ronaldo លេង ១១៤ ខណៈ Messi លេង១០៧ ដើម្បីអាចរកបាន៥០គ្រាប់៕