[វីដេអូ] Liverpool បរាជ័យលើកទី២ក្នុងលីគរដូវកាលនេះ ក្រោយ Salah ស៊ុតប៉េណាល់ទីមិនចូល

Liverpool បានបរាជ័យលើកទី២ ក្នុងរដូវកាលនេះនៅ Premier League ក្រោយចាញ់ក្រោមថ្វីជើងរបស់ Leicester City ដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។

Ademola Lookman ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Leicester ក្នុងការប្រកួតតង់ទី២ ខណៈអ្នកចាំទី Kasper Schmeichel សង្គ្រោះបាល់ប៉េណាល់ទី ដែលស៊ុតដោយខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម។

នេះជាបរាជ័យទី២របស់ក្រុមលោក Jurgen Klopp ក្នុងលីគកំពូលអង់គ្លេស រដូវកាលនេះ ដោយពួកគេមានគម្លាត៦ពិន្ទុពីក្រុមកំពូលតារាង Manchester City៕