អ្នកចាត់ការក្លឹបតោខៀវ Chelsea លោក Thomas Tuchel បាននិយាយក្រោយចប់ការប្រកួត ជុំវិញការមិនសប្បាយចិត្ត ដែលក្រុមលេងត្រឹមស្មើ Brentford ១-១ នាំឲ្យគម្លាតពិន្ទុរបស់ពួកគេ ចាញ់ក្រុមកំពូលតារាង Man City ដល់ទៅ ៨ ពិន្ទុឯណោះ។
ក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ក៏បញ្ជាក់ច្បាស់ៗ ថាក្រុមតោខៀវ នឹងមិនសង្ឃឹមអាចលើកពានរង្វាន់ Premier League នោះទេ បើផ្អែកទៅតាមស្ថានភាពដែលកំពុងជួបប្រទះសព្វថ្ងៃ ពោលលើបញ្ហាចម្បង ២ ទី ១) កីឡាករមានកើតជំងឺ COVID-19 និង ទី ២) កីឡាករជាច្រើនរងរបួ.សបន្តកន្ទុយគ្នា។
Tuchel ថា៖ “តើយើងដោះស្រាយរឿងនេះយ៉ាងម៉េច យើងឃើញករណីកីឡាករកើតកូវីដ ដោយមានកីឡាករ ៥ ឬ ៦ រូប ខ្លះខកខានការឈរជើង ៦ ឬច្រើនសប្ដាហ៍ជាងនេះ ហើយឲ្យទៅប្រជែងពានរង្វាន់បែបម៉េច ដោយវាជារឿងឆ្កួ.តឡ.ប់បើយើងគិតអំពីរឿងនេះ នៅពេលដែលយើងកំពុងជួបប្រទះបញ្ហាកូវីដ និងរបួ.សកីឡាករជាច្រើន ដូច្នេះយើងមានតែសម្របទៅតាមស្ថានភាពជាក់ស្ដែង”។
គួរបញ្ជាក់ថា កីឡាករសំខាន់ៗដែល Chelsea កំពុងអវត្តមាន មានដូចជា Ben Chilwell, Timo Werner, Rubenn Loftus-Cheek, Reece James និង Andreas Christensen ជាដើម។ សម្រាប់ខ្សែការពារ Chiwell ករណីធ្ងន់.ធ្ងរជាងគេ ដោយរំពឹងនឹងខកខានដល់បញ្ចប់រដូវកាលឯណោះ៕
ប្រភព៖ Metro