Liverpool ឲ្យ​ក្រុម​អ្នក​ឃ្លាំ​មើល ទៅ​តាម​សង្កេត​គុណភាព​កីឡាករ​មួយ​រូប នៅ​ព្រឹត្តិការណ៍ AFCON

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​បញ្ជូន​ក្រុម​អ្នក​ឃ្លាំ​មើល​កីឡាករ ឲ្យ​ទៅ​ទស្សនា​ការ​លេង​របស់​ខ្សែ​បម្រើ​នៃ​ក្លឹប Olympiacos គឺ Aguibou Camara នៅ​ឯ​ព្រឹត្តិការណ៍​ដណ្តើម​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាហ្រ្វិក Africa Cup of Nations នៅ​ពេល​ខាង​មុខ។

ការ​ធ្វើ​ឡើង​នេះ ក្នុង​គោលដៅ​ចង់​ច្បាស់​ថា សមត្ថភាព​របស់​កីឡាករ​វ័យ ២០ ឆ្នាំ អាច​ឈាន​ដល់​កម្រិត​ដែល​ក្លឹប​ត្រូវ​ការ​ឬ​អត់ ព្រោះ​បើ​ច្បាស់លាស់​ថា​ល្អ គឺ​ Liverpool នឹង​បើក​ការ​ចរចា រំពឹង​នាំ​យក​គេ​មក Anfield នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២។

បើ​តាម​សារព័ត៌មាន Foot Mercato ចុះ​ផ្សាយ​ថា យុវជន​លេង​ឲ្យ​ជម្រើស​ជាតិ​ក្រិច​រូប​នេះ តាម​ពិត​ទៅ​មាន​ក្លឹប​ដទៃ​ទៀត​ដែល​ចង់​បាន​គេ រួម​ទាំង Leicester City និង Newcastle United ផង​ដែរ តែ​បើ​ឲ្យ​គេ​សម្រេច​ចិត្ត ជឿ​ថា ប្រាកដ​ជា​ជ្រើស​យក​ហង្ស​ក្រហម​ហើយ។ បច្ចុប្បន្ន​គេ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ហើយ​អាច​មាន​តម្លៃ​ផ្ទេរ​ចេញ​ល្បាក់ ១៥ លាន​ផោន៕

ប្រភព៖ Sportsmole