Chelsea កាន់តែកៀករបូតកីឡាករឈុតធំម្នាក់ ដោយទទេរៗ នៅទីផ្សារខែមករាខាងមុខ

ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងកាន់តែកៀកជិតបញ្ចប់ការចុះហត្ថលេខាលើ ខ្សែការពារ Antonio Rudiger ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីពួកគេបានផ្តល់ជូនកិច្ចសន្យា ដែលមានភាពល្អប្រសើជាង ក្រុមក្រុមតោខៀវ Chelsea សម្រាប់តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ ។

ជាការពិតណាស់ Rudiger នឹងត្រូវផុតកុងត្រាបច្ចុប្បន្នរបស់គេ នៅដំណាច់រដូវកាលនេះ ហើយយោងតាមប្រភពជាច្រើនបានបង្ហាញថា រូបគេថែមទាំងបានច្រានចោល ការផ្តល់ជូនសំណើជាច្រើនលើក ពីសំណាក់ក្លិប Chelsea ទៀតផង ។

ជាក់ស្តែង ក្លឹបតោខៀវកំពុងចង់ផ្តល់ប្រាក់ឈ្នួលដល់ Rudiger ក្នុងមួយសប្តាហ៍ ប្រហែល ១៤០ ០០០ ផោន ប៉ុន្តែកីឡាករវ័យ ២៨ ឆ្នាំ ចង់បានទ្វេដង ដែលជាហេតុធ្វើឲ្យក្លិបនៅអង់គ្លេសមួយនេះ មិនអាចមានលទ្ធភាពផ្តល់ជូនបាន ។

ហើយយ៉ាងណាមិញ បើយោងតាម Duncan Castles បានបង្ហាញថាឥឡូវនេះក្លិប Real Madrid កាន់តែខិតជិត បញ្ចប់កិច្ចព្រមព្រៀងជាមួយ Rudiger ហើយ ដោយក្លិបអេស្ប៉ាញ នឹងផ្តល់ជូនតាមអ្វីដែលខ្សែការពាររូបនេះ ចង់បាន ។

លើសពីនេះ Rudiger ត្រូវបានគេរាយការណ៍ទៀតថា បាននិយាយជាមួយអតីតមិត្តរួមក្រុម Chelsea ដូចជាកីឡាករ Eden Hazard និង Thibaut Courtois អំពីជីវិតរស់នៅក្នុងរដ្ឋធានីអេស្ប៉ាញផងដែរ៕

ប្រភព: Metro