Man City កំពុងចរចាដើម្បីនាំយក ខ្សែប្រយុទ្ធអាហ្សង់ទីនម្នាក់មកចូលក្រុម

ក្លិប Manchester City កំពុងចរចាក្នុងការផ្ទេរខ្សែប្រយុទ្ធ Julian Alverez មកចូលក្រុមពីក្លិប River Plate។ យោងតាមប្រភពពីអាហ្សង់ទីន បានប្រាប់ទៅសារព័ត៌មាន Sky Sports ថា ខ្សែប្រយុទ្ធរូបនេះមានតម្លៃផ្ដាច់កុងត្រា ១៥ ទៅ១៧លានផោន។

បច្ចុប្បន្នកុងត្រារបស់ Alvarez ជាមួយ River Plate នឹងផុតកំណត់នៅខែធ្នូ​ ឆ្នាំ២០២២។

ក្លិប Man City បានតាមដានស្ថានភាពរបស់ Alvarez កន្លងមកដូចទៅនឹងក្លិបធំៗមួយចំនួនផ្សេងទៀតដែរ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ធ្លាប់លេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន៥ប្រកួតមកហើយ។

Alvarez រកគ្រាប់បាល់បាន៣៦គ្រាប់និងបញ្ជូនឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន២៥លើក ក្នុងការបង្ហាញខ្លួន ៩៦ប្រកួតសម្រាប់ក្រុម River Plate៕

ប្រភព៖ Sky Sports