ក្លិបមួយរួមលីគអង់គ្លេស មិនបោះបង់ឱកាសផ្ទេរ Maddison ពី Leicester

ក្លិប Newcastle United កំពុងព្យាយាមក្នុងការផ្ទេរ ខ្សែបម្រើ James Maddison របស់ Leicester City អំឡុងទីផ្សារដោះដូររដូវក្ដៅនេះ។

ក្លិបកញ្ជ្រោងខៀវ បានបដិសេធសំណើ៤០លានផោន របស់ក្លិបសារិកាព្រៃ សម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ ប៉ុន្ដែ Newcastle ក៏នឹងផ្ដល់សំណើថ្មីមួយទៀត ដើម្បីបន្ដការចរចាកីឡាករអង់គ្លេសរូបនេះ។

ក្លិប Leicester ត្រូវបានរាយការណ៍ថា ចង់បានតម្លៃផ្ទេរ ៥០លានផោន សម្រាប់ការផ្ទេរ Maddison ដែលផុតកុងត្រាជាមួយពួកគេនៅរដូវក្ដៅឆ្នាំក្រោយ៕