ប្អូនជីដូនមួយរបស់ Gerrard ចូលរួមជាមួយក្លិបមួយនៅអេស្ប៉ាញ

ប្អូនជីដូនមួយរបស់អតីតតារាឆ្នើមរបស់ក្រុមហង្សក្រហម Steven Gerrard, កីឡាករ Bobby Duncan បានសម្រេចការផ្ទេរ ទៅចូលរួមក្លិបនៃលីគទី៣អេស្ប៉ាញ Real Balompédica Linense។

កីឡាករវ័យ២១ឆ្នាំរូបនេះ បានចាកចេញពីអង់គ្លេសជាថ្មី បន្ទាប់ពីចែកផ្លូវគ្នាពី Derby County បន្ទាប់ពីទទួលបានឱកាសលេងតែ១ប្រកួតប៉ុណ្ណោះនៅក្លិបនោះ។

Duncan បានចុះហត្ថលេខារយៈពេល៣ឆ្នាំ ជាមួយក្លិប Linense នៅក្រៅប្រទេស ជាលើកទី២ បន្ទាប់ពីចំណាយពេលមួយឆ្នាំនៅក្លិបអ៊ីតាលី Fiorentina៕