Chelsea រារាំងកីឡាករសំខាន់ម្នាក់ មិនឱ្យផ្លាស់ទៅ Barcelona

ក្លិប Chelsea កំពុងព្យាយាមរិះរកវិធី ដើម្បីរារាំងខ្សែការពារ Cesar Azpilicueta មិនឱ្យចាកចេញនៅរដូវក្ដៅនេះ ដោយមានការភ្ជាប់ទៅនឹងការផ្លាស់ទៅចូលរួម FC Barcelona។

យោងតាមប្រភពពីសារព័ត៌មាន The Times បានរាយការណ៍ថា ប្រធានក្លិបតោខៀវលោក Todd Boehly បានប្រាប់ខ្សែការពារអេស្ប៉ាញរូបនេះ ថាក្លិបនឹងបដិសេធសំណើពី Barcelona។

លោក Boehly ត្រូវបានរាយការណ៍ថា​ មិនចង់បាត់បង់ខ្សែការពារដែលមានបទពិសោធ និងជាមានភាពជាអ្នកដឹកនាំរូបនេះឡើយ មុនពេលរដូវកាលថ្មីចាប់ផ្ដើម៕

ប្រភព៖ talkSPORT