Man Utd មានមានបំណងលក់កីឡាករធ្លាក់ជើង មួយរូបនេះឡើយ

ក្លិប Manchester United បានប្រកាសជំហររបស់ពួកគេថា ខ្សែប្រយុទ្ធ Marcus Rashford គឺមិនមែនសម្រាប់លក់នោះទេ។

ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះ ប្រឈមនឹងបញ្ហាលំបាកនៅ Old Trafford ហើយត្រូវបានក្លិប Paris Saint-Germain ចាប់អារម្មណ៍ចង់បាន ប៉ុន្ដែមិនមានសំណើផ្លូវការណាមួយបានដាក់នៅលើតុនៅឡើយទេ។

PSG បានជួបពិភាក្សាជាមួយអ្នកតំណាងរបស់ Rashford នៅប៉ុន្មានថ្ងៃកន្លងមកនេះ មុនពេលការផ្ទេរកើតឡើង។

ទោះយ៉ាងណាក្ដី គេក៏ដឹងពីបំណងរបស់ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ថាគេចង់បន្ដលេងនៅ Old Trafford។ ក្លិបក្លិបបិសាចក្រហម ក៏មិនចង់បាត់បង់កីឡាករដែលដុះដាលចេញពីថ្នាលរបស់ពួកគេដែរ ទោះបីជាបច្ចុប្បន្ន Rashford ធ្លាក់ជើងបន្ដិចក៏ដោយ៕

ប្រភព៖ talkSPORT