Aubameyang ចង់បន្ដនៅ Barcelona ទោះមានក្លិបយក្សមួយនៅអង់គ្លេសចង់បាន

Pierre-Emerick Aubameyang មិនចង់ចាកចេញពី Barcelona នោះទេ។

យោងតាមប្រភពពី Mundo Deportivo បានរាយការណ៍ថា អតីតខ្សែប្រយុទ្ធរបស់ Arsenal រូបនេះ រីករាយក្នុងការប្រកបអាជីពនៅទឹកដី Camp Nou ទោះបីជាមានការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិប Chelsea ក៏ដោយ។

Aubameyang មិនចង់ផ្ញើអនាគតទៅនឹងក្លិបណាផ្សេងក្រៅពី Barcelona ឡើយ បើទោះបីជាពេលនេះ គេត្រូវ​ប្រឈមការប្រជែងតំណែងនៅក្នុងតំបន់ប្រយុទ្ធក្ដី។

ប៉ុន្ដែយោងតាមប្រភពផ្សេងទៀត បានរាយការណ៍ថា ក្លិបអេស្ប៉ាញ បានដាក់តម្លៃ២៣លានផោន ដើម្បីផ្ទេរចេញខ្សែប្រយុទ្ធជម្រើសជាតហ្កាបុងរូបនេះ៕

ប្រភព៖ បរទេស