Man Utd សម្លឹងឃើញ កីឡាករឆ្នើមនៅ PL ម្នាក់មកពង្រឹងតំបន់ប្រយុទ្ធ

ក្លិបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍ថា កំពុងពិចារណា ក្នុងការផ្ទេរ ខ្សែប្រយុទ្ធ Jamie Vardy របស់ Leicester City។

យោងតាមប្រភពពី The Athletic បានឱ្យដឹងថា ក្លិប Man Utd គិតគូរពីការដាក់សំណើដេញថ្លៃ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ប៉ុន្ដែក្លិបកញ្ជ្រោងខៀវ មិនមានឆន្ទៈក្នុងការលក់ចេញកីឡាករឆ្នើមរបស់ពួកគេឡើយ។

ដោយឡែក Alvaro Morata ជាជម្រើសផ្សេងមួយទៀត សម្រាប់ក្លិបម្ចាស់ដី Old Trafford ស្របពេលដែលពួកគេក៏ត្រូវបានរាយការណ៍ថា មានការភ្ជាប់ទៅនឹង ខ្សែប្រយុទ្ធ Raul de Tomas របស់ Espanyol ផងដែរ៕

ប្រភព៖ បរទេស