fbpx
បាល់ទាត់អឺរ៉ុប

Gomes ទំលាយរឿងដ៏គួរឲ្យអស់សំណើច ពេលចាប់ផ្ដើមហ្វឹកហាត់នៅ Barcelona

Andre Gomes បានទំលាយឲ្យដឹងថា រូបគេបានខ្ចីស្បែកជើងអតីតមិត្តរួមក្រុម Sergio Busquets កំឡុងពេលហ្វឹកហាត់លើកដំបូង សម្រាប់ក្លឹប Barcelona។

Busquets & Gomes

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ បានចូលរួមជាមួយក្លឹបអ្នកមានបុណ្យពី Valencia កាលពីឆ្នាំ ២០១៦ ប៉ុន្ដែត្រូវបានលក់ចេញទៅ Everton កាលពីរដូវក្ដៅកន្លងទៅ បន្ទាប់ពីចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ នៅក្នុងកិច្ចសន្យាខ្ចីជើង។

ទាក់ទងនឹងរឿងដែលគួរឲ្យអស់សំណើច ដែលរូបគេចងចាំមិនភ្លេច Gomes បានប្រាប់ Eleven Sports ថា៖ “នៅថ្ងៃដំបូងរបស់ខ្ញុំពេលហ្វឹកហាត់ ខ្ញុំមិនមានស្បែកជើងដើម្បីពាក់លេងនោះទេ ព្រោះការយល់ច្រលំ ហើយ Busquets បានឲ្យខ្ញុំខ្ចីស្បែកជើងរបស់គាត់។”

“ជាកីឡាកររបស់ Barcelon ជាចំណុចខ្ពស់បំផុត នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ក្លឹប។ ការលេងជាមួយនឹងកីឡាករដ៏អស្ចារ្យទាំងនោះ ជួយឲ្យខ្ញុំរៀនសូត្របានច្រើន។ ទីណាក៏ដោយដែលខ្ញុំទៅ ខ្ញុំនឹងយក Barcelona ទៅជាមួយខ្ញុំ។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Arsenal ដាក់គោលដៅលើតារាឆ្នើម ២ រូបនេះ ហើយស្រេច បើនៅតែមិនអាចឃាត់ Aubameyang បាន​

ក្រុមកាំភ្លើងធំ Arsenal កំពុងព្យាយាមរក្សាទុកតារាឆ្នើមរបស់ពួកគេ កីឡាករ Pierre-Emerick Aubameyang ឲ្យនៅក្លឹបបន្តទៀត នៅរដូវក្តៅខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណា ពួកគេហាក់ដូចជាមិនមានសង្ឃឹមច្រើននោះទេ ។

Pierre-Emerick Aubameyang

ដោយឡែកយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានឲ្យដឹងថាក្លឹប Arsenal កំពុងត្រៀមខ្លួនរួចស្រេច ដើម្បីពិចារណាផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធ ២ រូប នៅទីផ្សារដោះដូរកីឡាករត្រូវបើកឡើងវិញនាពេលខាងមុខ ប្រសិនបើ Aubameyang ត្រូវចាកចេញពីក្លឹបនោះ ។

ប៉ុន្តែទោះជាយ៉ាងណាក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League មួយនេះ អាចនឹងត្រូវប្រឈមមុខ នៅក្នុងការចំណាយទឹកប្រាក់ប្រមាណ  ៥០ លានអឺរ៉ូ (៤៥លានផោន) សម្រាប់កីឡាករគោលដៅ Moussa Dembele ឬ Arkadiusz Milik ដើម្បីបំពេញចន្លោះប្រហោងរបស់ខ្សែប្រយុទ្ធសញ្ជាតិហ្គាប៊ុងរូបនេះ ។

Moussa Dembele

ជាក់តែងបើយោងទៅតាមសារព័ត៌មានពី L’Equipe បានឲ្យដឹងថាក្រុមកាំភ្លើងធំ បានរក្សាទំនាក់ទំនងរបស់ពួកគេ ជាមួយខ្សែប្រយុទ្ធរបស់ក្រុម Lyon កីឡាករ Dembele ជាយូរមកហើយ ខណ:ពួកគេងាចនឹងត្រូវចំណាយរហូតដល់ ៤៥លានផោន សម្រាប់តារាឆ្នើមរូបនេះ ។

មិនតែប៉ុណ្ណោះរបាយការណ៍ពី Gazzetta dello Sport ក៏បានអះអាងផងដែរថាក្រុម Arsenal កំពុងទាក់ទងទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុម Napoli កីឡាករ Milik ផងដែរ ខណ:តារាឆ្នើមរូបនេះ ក៏មានតម្លៃខ្លួនប្រហាក់ប្រហែលទៅនឹង Dembele ផងដែរ ៕

Arkadiusz Milik

ប្រភព: Daily Star

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker