fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Greenwood មិនលាក់លៀម ថាខ្លួនចង់ដើរតាមគន្លងជើងចាស់រូបនេះ នៅក្នុងក្រុម Man Utd

កីឡាករ Mason Greewood បង្ហើបថារូបគេមានក្តីប្រាថ្នាចង់ ចង់លេងឲ្យដល់កម្រិតដូច អតីតជើងចាស់ Robin van Persie ក្នុងក្រុម  Manchester United នៅថ្ងៃណាមួយ ។

Mason Greewood 

គួរបញ្ជាក់ថាកីឡាករវ័យក្មេងរូបនេះមានរដូវកាលដ៏លេចធ្លោមួយ នៅឯទឹកដី Old Trafford ដោយរូបគេបានចូលលេងច្រើននាទីមិនធ្លាប់មាន ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer សម្រាប់ក្រុមដំបូង ។

Mason Greewood

ហើយយ៉ាងណាមិញមានមនុស្សជាច្រើនបានធ្វើការប្រៀបធៀបស្ទីលលេងរបស់ Greewood ទៅនឹងជើងចាស់លោក Van Persie ខណ:បុរសសញ្ជាតិហូឡង់រូបនេះផ្ទាល់បាននិយាយថា ៖ ” ខ្ញុំគិតថា Greewood នឹងពូកែខ្លាំងណាស់ ពីព្រោះក្នុងកំឡុងពេលប្រកួត គាត់ព្យាយាមចំលងស្ទីលលេងរបស់ខ្ញុំ  ។ ទាំងស្ទីលលេង បច្ចេកទេសជើងឆ្វេង និងវិធីបញ្ចប់ទី គាត់ពិតជាដូចខ្ញុំណាស់ … ដូច្នេះខ្ញុំប្រាកដចិត្តថាគាត់នឹងមានអាជីពដ៏អស្ចារ្យនៅ United ដូចខ្ញុំដែរ ”  ។

Robin van Persie

មិនតែប៉ុណ្ណោះ Greewood បាននិយាយចំពោះការប្រៀបនេះវិញថា ៖ ” ខ្ញុំចូលចិត្តទទួលយក ចំណុចល្អពីមនុស្សដែលមានជំនាញ ។ ជាក់ស្តែងមនុស្សគិតថាខ្ញុំស្រដៀងនឹង Van Persie ដូច្នេះខ្ញុំចង់ធ្វើឲ្យដូចគាត់ នៅថ្ងៃណាមួយ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Valverde បង្ហើបប្រាប់ពីលីគមួយ ដែលលោកចង់ទៅដឹងនាំ តែមិនមែន Premier League

អតីតគ្រូបង្វឹកក្រុម Barcelona លោក Ernesto Valverde បាននិយាយថាលោកនឹងពេញចិត្ត ក្នុងការទៅដឹកនាំក្រុមនៅអូស្ត្រាលីជាជាង ទៅក្របខណ្ឌ Premier League ។

Ernesto Valverde

គួររំលឹកថាលោក Valverde ត្រូវបានក្រុម Barca បណ្តេញចេញកាលពីខែមករា បើទោះបីជាគាត់ធ្លាប់ដឹកនាំក្រុមយក្សអេស្ប៉ាញមួយនេះ ឈ្នះពានរង្វាន់ជើងឯក LaLiga និង Copa del Rey រួមទាំង Supercopa de Espana ក៏ដោយ ។

ហើយយ៉ាងណាមិញដោយការពិចារណាអំពីការផ្លាស់ប្តូរបន្ទាប់របស់គាត់ លោក Valverde ហាក់បានបង្ហាញការភ្ញាក់ផ្អើល ចំពោះការផ្លាស់ទៅដឹកនាំក្រុមនៅ A-League ។

Ernesto Valverde

មិនតែប៉ុណ្ណោះលោក Valverde បាននិយាយថា ៖ “ ពេលខ្លះមនុស្សសួរខ្ញុំថា“ ចុះ Premier League យ៉ាងម៉េច?” ហើយខ្ញុំនិយាយថា“ ខ្ញុំពិតជាចង់ទៅអូស្ត្រាលីជាង ” អាជីពបាល់ទាត់មិនស្ថិតស្ថេរជារៀងរហូតទេ ហើយពេលខ្លះអ្នកគិតថាអ្នកត្រូវឆ្លៀតយកឱកាស ដើម្បីទៅរស់នៅកន្លែងប្លែកៗ ” ៕

ប្រភព: FoxsportsAsia 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker