fbpx
UEFA

Haaland ​ប្រើ​ពេល ៣ ប្រកួត​រក​បាន ៦ គ្រាប់ ខណៈ​ស្ថិតិ Ronaldo/Messi ទាប​ជាង​នេះ​ឆ្ងាយ

កើត​នៅ​ថ្ងៃ​ទី ២១ ​កក្កដា ឆ្នាំ ២០០០ មក​ទល់​ពេល​នេះ​មាន​វ័យ​ត្រឹម ១៩ ឆ្នាំ តែ​យុវជន​មាន​ដើម​កំណើត​នៅ​ប្រទេស​ន័រវែស បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​តាម​រយៈ​ទេពកោសល្យ​ដ៏​ជំនាញ​ក្នុង​វិស័យ​កីឡា​បាល់ទាត់។

Erling Haaland
Lionel Messi

Erling Braut Haland ​សព្វថ្ងៃ​លេង​ឲ្យ​ក្លឹប Red Bull Salzburg ហើយ​រដូវ​កាល​នេះ​ជា​ពេល​ដំបូង​ដែល​ខ្លួន​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League។ ចាយ​ពេល​ត្រឹម ៣ ប្រកួត​ដំបូង កីឡាករ​លេង​នៅ​តំបន់​ប្រយុទ្ធ​រក​បាន ៦ គ្រាប់​ហើយ មិន​ត្រឹម​តែ​ឈរ​នៅ​តំណែង Top Scorer តែ​ទៀត​សោត​ក៏​កំពុង​ផ្តួល​កំណត់ត្រា​របស់ Ronaldo និង Messi ថែម​ទៀត​ផង។

Cristiano Ronaldo
Erling Haaland

៦ គ្រាប់​សម្រាប់ Messi នៅ UCL គឺ​រូប​គេ​ចាយ​ពេល​ដល់​ទៅ ១៧ ប្រកួត ខណៈ Ronaldo កាន់​តែ​ដាច់​ឆ្ងាយ​ប្រើ​ពេល ៣២ ​ប្រកួត​ទើប​រក​បាន​ប៉ុណ្ណឹង​គ្រាប់ តែ​អស្ចារ្យ​អ្វី Haland ចាយ​ពេល​ត្រឹម ៣ ប្រកួត​ស៊ុត​មិន​ចង់​ដក​ជើង​ទាល់​តែ​សោះ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ អ្នក​គាំទ្រ United ផ្ទុះ​ការ​ចាប់​អារម្មណ៍​កីឡាករ​ឡើង​ជើង​នៅ UCL ហើយ​ឲ្យ​បំភ្លេច Mandzukic ចោល

ចចាមអារ៉ាម​ជា​ច្រើន​កន្លង​ទៅ​បាន​លេចលឺ​ថា​ក្លឹប​បិសាច​ក្រហម Manchester United ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ Mario Mandzukic ចេញ​ពី​ក្លឹប Juventus ដោយ​ត្បិត​អី​កីឡាករ​ក្រូអាត​មាន​វ័យ​លើស​ ៣០ ឆ្នាំ​ទៅ​ហើយ​ក្តី តែ​កាយសម្បទា​និង​ការ​សម្រេច​ទី​នៅ​តែ​ជឿ​ថា​ធ្វើ​បាន​ល្អ។

Mario Mandzukic
Erling Haaland

យ៉ាងណាមិញ​ក្រោយ​បិទ​ការ​ប្រកួត​នៅ​យប់​មិញ អ្នក​គាំទ្រ​របស់​ក្លឹប​ម្ចាស់​ដី Old Trafford ជា​ច្រើន​រូប​​បាន​បង្ហាញ​មតិ​យល់​ឃើញ​ស្រដៀង​គ្នា​លើ​បណ្តាញ​សង្គម Twitter ​ដោយ​ទទូច​ឲ្យ​លោក Ole ដែល​ជា​អ្នក​ចាត់ការ​គួរ​បំភ្លេច Mario Mandzukic ចោល​ទៅ ផ្ទុយ​ទៅ​វិញ​ងាក​មក​លៃលក​នាំ​យក Erling Haaland យុវជន​វ័យ ១៩ ឆ្នាំ​របស់ Salzburg វិញ។

Erling Haaland

កីឡាករ​កើត​ឆ្នាំ ២០០០ កំពុង​ឡើង​កូដ​ខ្លាំង​នៅ UCL ដោយ​សព្វថ្ងៃ​ជា Top Scorer នាំ​មុខ​គ្រាប់​បាល់ ៦ គ្រាប់​ឈរ​លើ Robert Lewandowski ថែម​ទៀត។ មតិ​មួយ​លើ Twitter សរសេរ​ថា៖ “ខ្ញុំ​ពេញ​ចិត្ត​នឹង​ឃើញ Haaland នៅ Man Utd” រី​ឯ​មតិ​មួយ​ផ្សេង​ទៀត​យល់​ឃើញ​ស្រដៀង​គ្នា៖ “ប្រាប់​ឲ្យ​ប្រធាន​ក្លឹប Ed ទិញ​ចូល​ Haaland មក”៕

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker