ពត៌មានដោះដូរកីឡាករ អង់គ្លេស

Hargreaves កំពុងណែនាំឲ្យលោក Solskjaer ចុះហត្ថលេខាលើតារាឆ្នើមគ្មានតម្លៃខ្លួនម្នាក់ មកក្លឹបរដូវក្តៅនេះ

អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United លោក Owen Hargreaves បានមាននិយាយថាគ្រូបង្វឹកលោក Ole Gunnar Solskjaer អាចសន្សំលុយបានរាប់លាន នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ តាមរយៈការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Mario Mandzukic ក្នុងការផ្ទេរមួយដោយឥតគិតថ្លៃ ។

Mario Mandzukic

គួរបញ្ជាក់ថាក្រុមបិសាចក្រហមកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធ Jadon Sancho ប៉ុន្តែក្លឹបនៅក្របខ័ណ្ឌ Bundesliga កំពុងបដិសេធមិនទទួលយកតម្លៃស្នើសុំណា ដែលទាបជាង ១០៨ លានផោនរបស់តារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះទេ ។

Jadon Sancho

តែទោះយ៉ាងណាលោក Hargreaves យល់ស្របថាក្លឹបត្រូវការទិញខ្សែការពារកណ្តាលម្នាក់ចូលក្លឹបទៀត មិនត្រឹមតែខ្សែប្រយុទ្ធនោះទេ ហើយគ្រូបង្វឹកលោក Solskjaer អាចនឹងមានបញ្ហាថវិកា ខណ:ជើងចាស់រូបនេះ បានណែនាំឲ្យចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mandzukic ជំនួសវិញ បន្ទាប់ពីរូបគេបានបញ្ចប់កិច្ចសន្យាជាមួយក្រុម Al-Duhail Sports កាលពីខែកក្កដា ។

Mario Mandzukic

ហើយយ៉ាងណាមិញលោក Hargreaves បាននិយាយថា ៖ ” ខ្សែការពារពួកគេគឺស្ថិតក្នុងចំណោមក្រុមដែលល្អជាងគេនៅក្នុងលីគ ប៉ុន្តែបើនិយាយអំពីការរកគ្រាប់បាល់ពួកគេហាក់ដើរតាមពីក្រោយក្រុម Liverpool និង City ។ អ្នកអាចធ្វើបានជាមួយអ្នកដែលអាចស៊ុតបាល់បញ្ចូលទី ២០ គ្រាប់ ប៉ុន្តែខ្ញុំគិតថា United គួរតែយក Jadon Sancho ជាមុនសិនហើយបន្ទាប់មកអាចនឹងទទួលបាន Mandzukic ដោយឥតគិតថ្លៃផងដែរ ” ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Ajax ចង់បានកូនក្រុមលោក Mourinho ម្នាក់មកជំនួស Hakim Ziyech ដែលចាកចេញទៅ Chelsea

ក្លឹប Ajax ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យក្មេង Ryan Sessegnon របស់ក្លឹប Tottenham Hotspur មកចូលរួមក្រុមដើម្បីជំនួសតំណែង Hakim Ziyech ដែលបានផ្ទេរទៅ Chelsea។

Ryan Sessegnon

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Telegraph បានឲ្យដឹងថា Sessegnon អាចនឹងផ្សងវាសនា នៅទ្រនំថ្មី បន្ទាប់ពីចាប់ផ្ដើមរដូវកាលដំបូងមិនសូវបានល្អជាមួយ Spurs។

Ryan Sessegnon

បន្ទាប់ពីបានផ្ទេរចេញពី Fulham កាលពីឆ្នាំមុន Sessegnon បងបង្ហាញវត្តមាននៅលើទីលានបានតែ១២ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមមាន់ខ្នាយមាស ហើយមិនទទួលបានឱកាសចូលលេងនោះទេ ចាប់តាំងពី បាល់ទាត់បានត្រលប់មកវិញ កាលពីខែមិថុនា។

ទោះបីជាយ៉ាងណាក្ដី កីឡាករវ័យ២០ឆ្នាំរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើន ដែលរួម Fulham ដែលជាអតីតក្លឹបរបស់គេ ក្រោយពេលបានឡើងមកកាន់ Premier League សារជាថ្មី។

Hakim Ziyech

ប៉ុន្ដែក្លឹបយក្សហូឡង់ Ajax ក៏ចង់បាន ខ្សែបម្រើវ័យក្មេងរូបនេះទៅចូលរួម ជំនួសតំណែងតារាឆ្នើម Ziyech ដែលបានផ្ទេរទៅកាន់ក្លឹបតោខៀវ កាលពីខែកុម្ភៈកន្លងទៅ៕

ប្រភព៖ talkSPORT

 

You may also like