អង់គ្លេស

Havertz ស្នើសុំលេខអាវក្នុងក្តីស្រម៉ៃ ពីកីឡាករ Chelsea ម្នាក់ ក្រោយផ្ទេរមកកាន់ទឹកដី Stamford Bridge

Kai Havertz  ត្រូវបានគេរាយការណ៍ថាបានស្នើសុំអាវលេខ ២៩ របស់កីឡាករ Fikayo Tomori នៅឯទឹកដី Stamford Bridge ខណៈពេលដែលខ្សែការពារវ័យក្មេងរូបនេះ កំពុងខិតជិតផ្ទេរទៅកាន់ក្រុម Everton ជាមួយលក្ខខណ្ឌខ្ចីជើងមួយរដូវកាល ។

Kai Havertz

ជាក់ស្តែង Havertz បានក្លាយជាកីឡាករចំណូលថ្មីទី ៦ របស់ក្រុមលោក Frank Lampard នៅរដូវកាលផ្ទេរកីឡាករនារដូវក្តៅនេះ បន្ទាប់ពីក្រុមតោខៀវ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងមួយមានតម្លៃខ្លួនប្រមាណ ៧១ លានផោន ជាមួយក្រុម Bayer Leverkusen សម្រាប់ការចុះហត្ថលេខារបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ ។

Kai Havertz

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាឡឺម៉ង់រូបនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករដែលពោពេញទៅដោយទេពកោសល្យបំផុតមួយក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ខណ:ដែលគេក៏បានបង្ហាញពីការចាប់អារម្មណ៍ខ្លាំងមួយ នៅក្នុងការហ្វឹកហាត់ជាលើកដំបូងជាមួយក្រុមរបស់លោក Lampard មុនបើករដូវកាល ២០២០/២១ ផងដែរ ។

Kai Havertz

រំលឹកថា Chelsea មិនទាន់បានបញ្ជាក់ពីលេខអាវផ្លូវការរបស់ Havertz នៅឡើយទេ ខណ:មានមនុស្សជាច្រើនបានសន្មត់ថាខ្សែប្រយុទ្ធរូបនេះ នឹងត្រូវពាក់អាវលេខ ១០ របស់ Willian បន្ទាប់តារាឆ្នើមប្រសុីលទទួលយកការផ្ទេរដោយឥតគិតថ្លៃទៅកាន់ក្រុមកាំភ្លើង Arsenal កាលពីដើមរដូវក្តៅនេះ។

Kai Havertz

ប៉ុន្តែទោះជាយ៉ាងណាយោងទៅតាមលោក Simon Johnson ដែលជាអ្នកសែតមកពី The Athletic បានបង្ហើបឲ្យដឹងថា Havertz ចង់បានអាវលេខ ២៩ ដែលរូបគេធ្លាប់បានពាក់រយ:ពេល ៤ ឆ្នាំ ជាមួយក្រុម Leverkusen ។ បញ្ជាក់ថា Tomori កំពុងកាន់កាប់អាវលេខ ២៩ នេះ ប៉ុន្តែទោះជាយ៉ាងណាខ្សែការពារវ័យ ២២ ឆ្នាំរូបនេះ កំពុងខិតជិតក្នុងការបញ្ចប់ការខ្ចីជើងទៅកាន់ទឹកដី Goodison Park ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕

Fikayo Tomori

ប្រភព: Metro 

You may also like