fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

Hazard ពោលពាក្យប៉ុន្មានម៉ាត់នេះ ក្រោយបានវិលមកជួយក្រុមវិញ ក្នុងការប្រកួតស្មើជាមួយ Celta Vigo

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Eden Hazard បានវិលត្រឡប់មកធ្វើសកម្មភាពលើទីលានវិញ អំឡុងក្រុម Los Blancos ប្រកួតបានត្រឹមស្មើ ដោយលទ្ធផល ២-២ នៅឯទឹកដីរបស់ក្រុម Celta Vigo ខណ:កីឡាកររូបនេះ បានបញ្ជាក់ថារូបគេពិតជារីករាយជាមួយនឹងទម្រង់លេង ដែលគេបានបង្ហាញនៅក្នុងការប្រកួតនេះ ។

គួរបញ្ជាក់ផងដែរថា Hazard បានបង្កើតឱកាសឲ្យក្រុម R.Madrid មានគ្រាប់បាល់ពិន័យ ១១ ម៉ែត្រ ដែលធ្វើឲ្យពួកគេមានគ្រាប់បាល់នាំមុខ ដោយលទ្ធផល ២ ទល់ ១ កើតឡើង មុនពេលកីឡាករ Santi Mina វាយបកតាមស្មើវិញ នៅនាទីទី ៨៥  ។

Eden Hazard

ហើយយ៉ាងណាមិញក្រោយចប់ការប្រកួតនេះ  Hazard បាននិយាយថា ​៖ ” “ ខ្ញុំមានអារម្មណ៍ល្អ ។ ១០ នាទីដំបូងខ្ញុំហត់នឿយខ្លាំងណាស់ ប៉ុន្តែនៅប៉ុន្មាននាទីក្រោយមក ខ្ញុំមានអារម្មណ៍ល្អប្រសើឡើងវិញ ” ។

Eden Hazard

គេបន្តទៀតថា ៖ ខ្ញុំមានអារម្មណ៍ល្អ ចំពោះការបង្ហាញទម្រង់លេងរបស់ខ្ញុំនៅក្នុងការប្រកួតនេះ ប៉ុន្តែមិនមែនជាមួយនឹងលទ្ធផលនេះនោះទេ ។ ខ្ញុំសង្ឃឹមថាយើងនឹងអាចប្រសើឡើងនៅក្នុងការប្រកួតក្រោយៗទៀត ” ៕​

ប្រភព: Marca 

អានអត្ថបទបន្ទាប់៖ ទីបំផុត! Pep ចេញមុខបញ្ជាប់ច្បាស់ៗពីអនាគតរបស់ខ្លួន ក្រោយ Man City ត្រូវហាមមិនឲ្យលេង UCL ២ រដូវកាល

យើងតាមការលើកឡើងរបស់លោក Pep Guardiola បានបញ្ជាក់ថាគាត់មានបំណងស្នាក់នៅក្រុម Manchester City បន្ត បើទោះបីជាក្លឹបនេះត្រូវបានហាមឃាត់មិនឲ្យចូលលេងក្របខ័ណ្ឌ Champions League រយៈពេលពីរឆ្នាំក៏ដោយ ។

Pep Guardiola

គួរបញ្ជាក់ថា UEFA បានធ្វើការហាមឃាត់ Man City មិនឲ្យលេងនៅក្នុងក្របខណ្ឌ Champions League រយៈពេល ២ រដូវកាល បន្ទាប់ពីរកឃើញថាក្លឹបនេះ មានកំហុសពីការរំលោភបំពានច្បាប់ផ្នែកហិរញ្ញវត្ថុ ។

Pep Guardiola

តែទោះជាយ៉ាងណាក្រុម City បានប្រកាសថាពួកគេនឹងធ្វើការប្តឹងតបតវិញ ចំពោះសេចក្តីសំរេចនេះ ដោយសារតែមានការព្រួយបារម្ភថាគ្រូបង្វឹករបស់ពួកគេ លោក Guardiola អាចនឹងដើរចេញពីតំណែង ។

ជាក់ស្តែងលោក Guardiola នៅសល់ពេលត្រឹមតែ ១២ ខែទៀតប៉ុណ្ណោះ លើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់លោកជាមួយក្លឹបនៅ Etihad មួយនេះ ខណ:ដែលគាត់មានក្តីស្រមៃចង់ចង់ឈ្នះពានរង្វាន់ Champions League ជាមួយក្រុមរបស់លោក ។

Pep Guardiola

ប៉ុន្តែទោះជាយ៉ាងណាយោងតាមកាសែត Mirror បានអះអាងថាលោក Guardiola នឹងគោរពចំពោះកិច្ចសន្យារបស់គាត់ ហើយបានបង្ហាញថាគាត់នឹងនៅតែបន្ត ចំពោះមុខតំណែងរបស់គាត់ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker