fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Heskey – ” បើអាចខ្ញុំនឹងមិនចុះហត្ថលេខាលើ Mbappe និង Haaland សម្រាប់ Liv ទេ សុខចិត្តយកម្នាក់នេះមកវិញ​ “

យោងតាមអតីតជើងចាស់លោក Emile Heskey បាននិយាយថាក្រុមហង្សក្រហម Liverpool គួរតែផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើកីឡាករ Jadon Sancho ជាជាង Kylian Mbappe និង Erling Haaland ។

Jadon Sancho  

គួរបញ្ជាក់ផងដែរថាក្រុមរបស់លោក Jurgen Klopp ភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Borussia Dortmund និង Paris Saint-Germain វ័យក្មេងទាំងពីររូបនេះ ដែលបានបង្ហាញទម្រង់លេងដ៏ល្អ សម្រាប់ក្រុមរបស់ពួកគេរៀងៗខ្លួន មុនពេលការប្រកួតនានាត្រូវបានផ្អាក ។

Erling Haaland

ប៉ុន្តែទោះជាយ៉ាងណាលោក Heskey ជឿជាក់ថាអតីតក្រុមរបស់គាត់ គួរតែងាកទៅចាប់អាម្មណ៍ទៅលើខ្សែប្រយុទ្ធ Sancho វិញ ខណ:ពេលដែលក្លឹប Manchester United, Chelsea, Real Madrid និង Barcelona ក៏ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះផងដែរ ។

មិនតែប៉ុណ្ណោះលោក Heskey បានប្រាប់ទៅកាន់ GentingBet ថា ៖ “ បើសិនតាមគំនិតខ្ញុំ ខ្ញុំនឹងជ្រើសរើសយក Sancho សម្រាប់ Liverpool ក្នុងចំណោមតារាឆ្នើមវ័យក្មេងទាំងបីនាក់នេះ ។  Mbappe គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែវាជាការលំបាកព្រោះសម្រាប់ Liverpool អ្នកនឹងជ្រើសរើសកីឡាករដែលលេងនៅស្លាប ច្រើនជាងកណ្តាល ។ ប៉ុន្តែជាថ្មីម្តងទៀតគ្រាប់បាល់របស់ Haaland គឺជាកត្តាដ៏សំខាន់ផងដែរ ”  ។

Kylian Mbappe

លោកបន្តទៀតថា ៖ ” ប៉ុន្តែទោះជាយ៉ាងណាខ្ញុំនឹងនិយាយថា Sancho គឺអស្ចារ្យណាស់ ក្នុងនាមជាកីឡាករអង់គ្លេស និងជាកីឡាករ ដែលអាចធ្វើឲ្យយើងរីករាយពេលឃើញគាត់លេង ” ៕

Jadon Sancho

ប្រភព: Goal 

អានអត្ថបទបន្ទាប់៖ Ancelotti ថាបានដឹកនាំ R.Madrid ជាសំណាងទៅហើយ ប៉ុន្តែបានធ្វើការជាមួយតារាឆ្នើមរូបនេះ រឹតតែពិសេស

លោក Carlo Ancelotti បានសារភាពថាគាត់ជាគ្រូបង្វឹកម្នាក់ ដែលអាចសម្រេចក្តីសម្រៃរបស់ខ្លួន ដើម្បីមានឱកាសដឹកនាំក្រុម Real Madrid ខណ:ដែលគាត់ក៏បានលើកឡើងអំពីសមត្ថភាពដ៏អស្ចារ្យរបស់ Cristiano Ronaldo ផងដែរ ដោយគាត់មិនចាប់បាច់ត្រូវផ្តល់ការណែនាំច្រើននោះទេ សម្រាប់ខ្សែប្រយុទ្ធរូបនេះ អំឡុងចំណាយពេលជាមួយគ្នានៅឯទឹកដី Santiago Bernabeu ។

Carlo Ancelotti

គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានគេចាត់់ទុកថាជាអ្នកចាត់ការក្រុមដ៏ឆ្នើមម្នាក់មួយ នៅក្នុងបាល់ទាត់សម័យទំនើប ដោយទទួលបានការចាប់អារម្មណ៍ពីបណ្តាក្លឹបៗធំ ៗ ជាច្រើននៅជុំវិញពិភពលោក ។

Carlo Ancelotti

មិនតែប៉ុណ្ណោះគ្រូបង្វឹកដែលពោពេញទៅដោយតិចនិករូបនេះ ក៏ទទួលបានភាពជោគជ័យដ៏ច្រើនលើសលុបផងដែរ អំឡុងពេលដែលគាត់បានដឹកនាំក្រុមដូចជា AC Milan, Juventus, Chelsea, Real Madrid , Bayern Munich និង Paris Saint-Germain ហើយបច្ចុប្បន្ន គាត់បានវិលត្រលប់មកអង់គ្លេសវិញជាមួយក្រុម Everton ។

ប៉ុន្តែទោះជាយ៉ាងណាលោក Ancelotti បានសារភាពថាគាត់ជាគ្រូបង្វឹកដែលមានសំណាងម្នាក់ ដោយមានឱកាសដឹកនាំក្រុម R.Madrid ហើយអាចឈ្នះពានរង្វាន់ Champions League ជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះផងដែរ ។

Carlo Ancelotti

ដោយឡែកភាពជោគជ័យរបស់លោក  Ancelotti ទាំងនេះ ក៏បានមកពីការជួយជ្រោមជ្រែងយ៉ាងច្រើន ពីសំណាក់កីឡាករ Cristiano Ronaldo ផងដែរ ដោយគាត់ថែមទាំងបានអះអាងថាម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ ជាកីឡាករដ៏មានសមត្ថភាពបំផុតម្នាក់ ដោយមិនចាំបាច់ត្រូវផ្តល់ការណែនាំច្រើននោះទេ ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះគ្រូបង្វឹកវ័យ ៦០ ឆ្នាំរូបនេះ បាននិយាយប្រាប់់ SkySport ថា ៖ ” ខ្សែប្រយុទ្ធដូចជា Ronaldo គឺរូបគេតែងអាចរកគ្រាប់បាល់បាន រាល់ការប្រកួត ហើយអ្វីដែលពិសេសនោះគឺថាអ្នកមិនចាំបាច់ត្រូវផ្តល់ការណែនាំដល់គាត់ច្រើនពេកនោះទេ  ព្រោះគាត់អាចយល់ នឹងធ្វើបានយ៉ាងងាយស្រួល ” ៕

Cristiano Ronaldo

ប្រភព: Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker