fbpx
បាល់ទាត់ជាតិ

Honda៖ “ចំណុច​ខ្សោយ​មួយ​របស់​កីឡាករ​កម្ពុជា ក៏​ជា​បញ្ហា​ដែល​ខ្ញុំ​ធ្លាប់​ជួប​កាល​ពី​អតីតកាល”

អ្នក​ចាត់ការ​ថ្មី​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda ​បាន​បរាជ័យ​ក្នុង​ប្រកួត​មិត្តភាព​លើក​ដំបូង​រវាង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោម​លទ្ធផល ១៣ កាល​ពី​ល្ងាច​ម្សិលមិញ។

ប៉ុន្តែ​ការ​លះបង់​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក៏​នៅ​តែ​បន្ត​ដក់​ជាប់​ក្នុង​ចិត្ត​អតីត​កីឡាករ​លេង​ឲ្យ​ក្លឹប AC Milan រូប​នេះ ថា​នឹង​ព្យាយាម​ពង្រឹង​ទាំង​កាយសម្បទា​និង​តិចនិក​សម្រាប់​កីឡាករ​កម្ពុជា​បន្ថែម​ទៀត​ពោល​គឺ​ធ្វើ​ឲ្យ​បាន​មុន​ការ​ប្រកួត AFF Cup ឈាន​ចូល​មក​ដល់​នា​ខែ​វិច្ឆិកា។

ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​លោក Honda មាន​ប្រសាសន៍​ថា៖ ពុំ​មាន​កីឡាករ​បាល់ទាត់​ណា​មួយ មិន​ថា​នៅ​ប្រេស៊ីល​ឬ​នៅ​អឺរ៉ុប អាច​រក្សា​កម្លាំង​ពេញ​ ៩០ នាទី​នៅ​ទេ ប៉ុន្តែ​អ្វី​ដែល​កីឡាករ​ត្រូវ​ដឹង​គឺ​របៀប​នៃ​ការ​លេង​នៅ​ពេល​យើង​ចុះ​ខ្សោយ​កម្លាំង

លោក​បន្ថែម៖ នេះ​ហើយ​ជា​បញ្ហា​ដែល​ខ្ញុំ​ក៏​ធ្លាប់​ជួប​នា​ពេល​អតីតកាល ប៉ុន្តែ​យើង​នឹង​ត្រូវ​យក​ឈ្នះ​វា​ឲ្យ​បាន យ៉ាងណាមិញ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​កីឡាករ​ទាំង​អស់​ស្តាប់​តាម​ការ​ណែនាំ ពោល​គឺ​ទទួល​បាន ៩០ ភាគរយ​ហើយ

រំឭក​ថា​អ្នក​គាំទ្រ​ជាង ៣ មុឺន​នាក់​បាន​ពុះពារ​ទាំង​មាន​ភ្លៀង​ធ្លាក់​មក​ទស្សនា​ការ​ប្រកួត​លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​កីឡាករ​ធ្លាប់​លេង​នៅ World Cup ៣ ជំនាន់ (២០១០,២០១៤,២០១៨) នៃ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដោយ​បច្ចុប្បន្ន​ក៏​ជា​កីឡាករ​កំពុង​លេង​ឲ្យ​ក្លឹប Melbourne Victory នៅ​ក្របខ័ណ្ឌ A-League របស់​អូស្ត្រាលី។

ថ្លែង​បញ្ចប់​មុន​កម្ពុជា​ត្រូវ​ប៉ះ​ម៉ាឡេស៊ី ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា​នៅ​ពូល A នៃ​ជំនួប AFF Cup លោក​ក៏​សង្កត់​ធ្ងន់៖ ខ្ញុំ​រក​ឃើញ​ចំណុច​ខ្សោយ​របស់​ក្រុម​ហើយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នា​ពេល​នេះ សូម​លើក​តែ​ចំណុច​វិជ្ជមាន ដោយ​យើង​លេង​បាន​ល្អ​ខ្លាំង​នៅ​ ៤០ នាទី​ដំបូង ចំណុច​នេះ​គ្រប់​គ្នា​ត្រូវ​ប្រាកដ​ព្យាយាម​លេង​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​នៅ ៩០ នាទី​ពេញ ព្រោះ​កីឡាករ​បាល់ទាត់​កម្ពុជា​គ្រប់​រូប​កំពុង​ស្រេកឃ្លាន​ខ្លាំង​ពី​ភាព​ជោគជ័យ ហើយ​ខ្ញុំ​នៅ​ទី​នេះ​ដើម្បី​ជួយ​ពួក​គេ

ប្រភព: nst

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker