fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

Ibrahimovic បង្ហើបពីគម្រោងដើរចេញពី AC Milan នៅរដូវក្តៅខាងមុខនេះ ដើម្បីចាប់អាជីពជាគ្រូបង្វឹកវិញ

កីឡាករ Zlatan Ibrahimovic ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំគម្រោង ក្នុងការចាកចេញពីក្លឹប AC Milan នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយរូបគេចង់បញ្ចប់អាជីពជាកីឡាករ នឹងចាប់យកអាជីពជាគ្រូបង្វឹកជំនួសវិញ ។

Zlatan Ibrahimovic

គួររំលឹកថាខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានចូលរួមជាមួយក្រុម AC Milan ម្តងទៀត នៅក្នុងខែមករា បន្ទាប់ពីចាកចេញពីក្លឹបអុីតាលីមួយនេះ កាលពីឆ្នាំ ២០១២ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ ហាក់មិនបានសប្បាយចិត្តជាមួយក្លឹបមួយនេះនោះទេ ដោយរូបគេមានការខឹងសម្បាយ៉ាងខ្លាំង ចំពោះការបណ្តេញអតីតប្រធានផ្នែកកីឡាលោក Zvonimir Boban ដែលជាអ្នកនាំរូបគេមកលេងនៅទឹកដី San Siro នាពេលកន្លងទៅ ។

Zlatan Ibrahimovic

ហើយយ៉ាងណាមិញ បើយោងតាមប្រភពព័ត៌មានពី SportMediaset របស់អ៊ីតាលី បានចុះផ្សាយថា Ibrahimovic នឹងមិនព្រមបន្តស្នាក់នៅក្លឹប AC Milan រយ:ពេលមួយឆ្នាំទៀតនោះទេ ខណ:រូបគេបង្ហាញពីទស្សន:របស់ខ្លួន ក្នុងការចង់ក្លាយជាគ្រូបង្វឹកម្នាក់ នៅរដូវកាលក្រោយនេះ ។

បញ្ជាក់ផងដែរថា Ibrahimovic ត្រូវបានក្លឹប Serie A មួយនេះ នាំមកអុីតាលីវិញ បន្ទាប់ពីរូបគេបានបញ្ចប់កិច្ចសន្យានៅឯក្លឹប LA Galaxy របស់ក្របខ័ណ្ឌ MLS ហើយចាប់តាំងពីនោះមករូបគេ អាចស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមមួយដង ក្នុងការបង្ហាញខ្លួនក្នុងលីគចំនួន ៨ លើ និងស៊ុតបានមួយគ្រាប់ទៀតផងដែរ ក្នុងពានរង្វាន់ Coppa Italia ។

Zlatan Ibrahimovic

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker