fbpx
បារាំងពត៌មានដោះដូរកីឡាករអេស្ប៉ាញ

Icardi ទម្លាយថាគេគ្មានចិត្តលេងឲ្យ PSG តទៀតទេ នៅពេលកុងត្រាចប់ ដោយសារចង់លេងឲ្យក្លឹប ២ នេះវិញ

កីឡាករ Mauro Icardi បានបង្ហាញថារូបគេមានគោលបំណងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ នៅពេលដែលកិច្ចសន្យាខ្ចីជើង នៅឯក្រុម Paris Saint-Germain ត្រូវបញ្ចប់នៅរដូវក្តៅខាងមុខនេះ ។

Mauro Icardi 

គួររំលឹកថាខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹប Inter Milan ដោយគ្រូបង្វឹកលោក Antonio Conte កាលពីរដូវក្តៅមុន និងបានចូលរួមជាមួយក្លឹបយក្សបារាំង ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ។

ហើយយ៉ាងណាមិញក្រោយពេលមកដល់ Icardi បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ ដោយអាចរកបាន ២០ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១ លើក នឹងបានជួយឲ្យក្រុមនៅ Ligue 1 មួយនេះ អាចឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយ ក្របខ័ណ្ឌ Champions League ផងដែរ ។

Mauro Icardi

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ពី Calciomercato បានអះអាងថា Icardi មិនបានមើលឃើញពីអនាគតវែងឆ្ងាយរបស់គេ នៅក្នុងក្រុមរបស់លោក Thomas Tuchel ទេ ហើយចង់វិលត្រឡប់ទៅកាន់ Serie A វិញនៅរដូវក្តៅខាងមុខ ។

Mauro Icardi

លើសពីនេះរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា Icardi អាចនឹងពេញចិត្ត ផ្លាស់ទៅលេងឲ្យក្លឹប Juventus ឬ Napoli ប្រសិនបើក្រុម Inter Milan នៅតែរក្សារចិត្តមិនចង់បានរូបគេវិលចូលក្រុម បើទោះបីកិច្ចសន្យានៅឯទឹកដី San Siro ត្រូវបញ្ចប់នៅឆ្នាំ ២០២២ ក្តី ៕

ប្រភព: Daily  Mail 

អានអត្ថបទបន្ទាប់៖ តារាឆ្នើមនៅ Ligue1 ម្នាក់ ទម្លាយថាខ្លួន ប៊ិះតែបានផ្លាស់ទៅលេងឲ្យក្រុម Barca ទៅហើយ កាលខែមករាកន្លងទៅ

ខ្សែប្រយុទ្ធក្រុម Monaco កីឡាករ Wissam Ben Yedder បានបង្ហើបឱ្យដឹងថារូបគេ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Barcelona អំឡុងរដូវកាលដោះដូរកីឡាករកាលពីខែមករា បន្ទាប់ពីបានក្លាយជាគោលដៅកំពូលមួយរបស់ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ តាំងតែពីចុងរដូវកាលមុន ។

Wissam Ben Yedder 

ជាក់ស្តែង Ben Yedder ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏មានទេពកោសល្យម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ក្លឹបនានា នៅទ្វីបអឺរ៉ុប បន្ទាប់ពីមានរដូវកាលដ៏អស្ចារ្យមួយក្នុងក្រុម Sevilla មុនពេលសម្រេចចិត្តផ្លាស់ទៅក្លឹប Monaco នៅរដូវកាលនៅនេះ ។

Wissam Ben Yedder

ហើយយ៉ាងណាមិញ Yedder បានទម្លាយឲ្យដឹងថាក្លឹប Barca បានធ្វើការសាកសួរអំពីលទ្ធភាពនៅក្នុងការចុះហត្ថលេខាលើរូបគេផងដែរ មុនពេលសម្រេចចិត្តវិលត្រលប់ទៅកាន់ស្រុកកំណើតវិញ ។

Wissam Ben Yedder

លើសពីនេះអតីតតារាឆ្នើមក្រុម Sevilla រូបនេះបានប្រាប់ Onze Mondial ថា ៖ ” កាលពីរដូវក្ដៅមុនក្លឹប Barca បានព្យាយាមសាកសួរព័ត៌មានជាច្រើន អំពីខ្ញុំ ។ ហើយរហូតមកដល់ខែមករា ពួកគេក៏នៅតែបន្តចាប់អារម្មណ៍លើខ្ញុំ ។ ប៉ុន្តែវាមិនអាចកើតឡើងបានទេ ។ វាហាក់បង្ហាញថាខ្ញុំកំពុងធ្វើរឿងដ៏ល្អ ព្រោះខ្ញុំត្រូវផ្តោតលើជំនាញវីជ្ជាជីវ: និងទម្រង់លេង សម្រាប់ក្រុម Monaco ” ៕

ប្រភព: Goal

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker